© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
ក្រោយបែកគ្នាអស់រយៈពេល ៧ ឆ្នាំមក សាយឃីម បានសម្រេចចិត្តទាក់ទងជាមួយ ថេន ដោយព្រមព្រៀងថានឹងរៀបការជាមួយគ្នា។ យល់ថា ខ្លា បានស្លាប់ទៅហើយ ទើបនាងមិនបានគិតទៅដល់អេតាស៊ីវិល ដែលធ្លាប់បានចុះជាមួយ ខ្លា និងទើបតែរកឃើញវិញ នៅផ្ទះចំការ ដែលនាងធ្លាប់គេចទៅរស់នៅជាមួយអតីតប្តី ទើបក្លាយជាបញ្ហាមិនអាចរៀបការថ្មីបាន ព្រោះ ខ្លា មិនព្រមលែងលះតាមសម្រួល។
ក៏ដូចគ្នាដែរ ខ្លា មានសង្សារថ្មីជាស្រីស្អាត ក្លែ ជាតារាល្បីម្នាក់នៅអាមេរិក។ ពេលដឹងថា សំបុត្រអាពាហ៌ពិពាហ៌នៅតែអាចប្រើប្រាស់បាន ខ្លា បានយកលេសទាំងនេះមកធ្វើបាប សាយឃីម គ្រប់យ៉ាង បើសិនជាចង់លែងលះ។ ខ្លា បានប្រាប់គ្រប់គ្នាថា មិនទាន់លែងលះ ព្រោះមិនប្រាកដចិត្តថា ខាង សាយឃីម ចង់ទាមទារអ្វីពីខ្លួនដែរទេ ទាំងដែល សាយឃីម បានប្រកាសក្តែងៗថាមិនត្រូវការអ្វីទាំងអស់។
តើការពិតជាយ៉ាងណា ខ្លា ខ្លាចបាត់បង់ទ្រព្យសម្បត្តិ ឬនៅមានចិត្តស្រលាញ់អតីតប្រពន្ធ ទើបមិនព្រមដោះលែងនាង? សូមរងចាំទស្សនាក្នុងរឿង «ដើម្បីអូន» ដែលមានផ្សាយជូនទស្សនារៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ ព្រហស្បតិ៍ វេលាម៉ោង ៩ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី