© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
សង្វៀន «Ganzberg ONE Strike» បានឈានដល់សប្ដាហ៍ថ្មីទៀតហើយ នាថ្ងៃ អាទិត្យ ទី ២៨ ខែ ឧសភា នេះ បេក្ខភាពជើងខ្លាំងគុនខ្មែរដែលនឹងមកប្រជែងប្រាក់លានក្នុងសប្ដាហ៍នេះ មានដូចជា ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ នឹងត្រូវប៉ះដៃគូចាស់មកពីប្រទេសថៃ នឹងត្រាក់កាន ក្នុងការប្រកួតសងសឹកប្រជែងប្រាក់លាន ដែលអ្នកទាំង ២ ណាត់គ្នាលើប្រភេទទម្ងន់ ៦៥ គីឡូក្រាម និងមួយគូទៀតជាការជួបកណ្ដាប់ដៃពិឃាត ចក់ ស៊ីវិន និងអ្នកប្រដាល់ថៃ មង្ឃុនភិត លើប្រភេទទម្ងន់ ៦០ គីឡូក្រាម ដែលការប្រកួតអន្តរជាតិទាំង ២ គូខាងលើនេះ ប្រព្រឹត្តទៅលើលក្ខន្តិកៈ ONE Strike ដោយប្រើប្រាស់កហ្គង់ចេញម្រាម (MMA Gloves) ដើម្បីដណ្ដើមប្រាក់រង្វាន់ ១ លានរៀលពីស្រាបៀរ ហ្គេនស៍បឺគ បន្ថែមពីលើតម្លៃខ្លូន។
ចំណែកឯការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរ ៣ គូផ្សេងទៀត គឺអ្នកប្រដាល់មកពីខេត្តបន្ទាយមានជ័យ យីប ឌុ នឹងត្រូវប៉ះគ្នាជាមួយ ណងសាវ របស់ក្លិបនារាយតេជៈគុនខ្មែរ ក្នុងប្រភេទទម្ងន់ ៥៧ គីឡូក្រាម ចំណែកឯ ឡុង ខេត្ត នឹងត្រូវប្រកួតជាមួយ ភី សុផេត និងកីឡាករ ផាត សុផែន នឹងត្រូវតទល់ជាមួយ រិន សំណាង។
សូមបញ្ចាក់ថាការប្រកួតដ៏កក្រើកជក់ចិត្តទាំងនេះ មានផ្សាយផ្ទាល់រៀងរាល់ថ្ងៃ អាទិត្យ ចាប់ពីវេលាម៉ោង ១ រសៀលតទៅ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផេកហ្វេសប៊ុក PNN Sports៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ ឆុន សុខណាង