© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រៀម សុខភិរម្យ ម្ចាស់មេដាយមាសបាល់ទាត់លើតុ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ២០២៣ ដែលប្រឡូកខាងកីឡាអស់រយៈពេល ១៥ ឆ្នាំមកហើយ ព្រមទាំងធ្លាប់ទទួលបានមេដាយមាស មេដាយសំរឹទ្ធិ និងមេដាយប្រាក់ជាច្រើននឹងមានវត្តមានក្នុងកម្មវិធី «អ្នកជិតខាង» នៅសប្តាហ៍នេះ។ គួររំលឹកដែរថា មុនពេលចូលប្រកួតបាល់ទាត់លើតុ Sea Games 2023 នេះ លោកបានត្រៀមខ្លួនអស់រយៈពេល ៤ ខែ។ ទោះបីជាមានរយៈពេលពេលខ្លីក្នុងការហ្វឹកហ្វាត់ ប៉ុន្តែនេះមិនមែនជាឧបសគ្គសម្រាប់ ភិរម្យ នោះទេ ដោយសារលោកមានបទពិសោធន៍ក្នុងការលេងសីដក់អស់រយៈពេល ១៥ ឆ្នាំមកហើយ ថែមទាំងធ្លាប់ជាជម្រើសជាតិបាល់ទាត់ទៀតផង។
នៅក្នុងសប្តាហ៍នេះដែរ វត្តមានរបស់លោក ភិរម្យ នឹងមកបង្ហាញពីបទពិសោធន៍ការងារ ព្រមទាំងការប្រកួតជាច្រើនលើកច្រើនសារ នឹងតែងតែទទួលបានលទ្ធផលជាទីគាប់ចិត្ត និងជាមោទនភាពជូនជាតិផងដែរ។ មិនត្រឹមតែពូកែលេងកីឡានោះទេ ភិរម្យ ក៏ជាសិល្បករមួយដែរ មានទាំងទេពកោសល្យខាងចម្រៀង លេងឧបករណ៍តន្ត្រី តែងនិពន្ធ និងជាពិធីករមួយរូប។
ក្រៅពីការរៀបរាប់ខាងលើនេះ លោក រៀម សុខភិរម្យ ក៏នឹងលម្អិតទាក់ទងនឹងការប្រកួតក្នុង Sea Games នៅក្នុងកិច្ចសម្ភាស៍ទាំងមូល។ ចង់ជ្រាបកាន់តែច្បាស់ សូមកុំភ្លេចរង់ចាំតាមដានទស្សនាក្នុងកម្មវិធី «អ្នកជិតខាង» នៅថ្ងៃ សុក្រ ទី ២៦ ខែ ឧសភា ឆ្នាំ ២០២៣ វេលាម៉ោង ៩:០០ យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន និង App PNN Plus៕
ទស្សនាវីឌីអូខាងក្រោម៖
ដោយ៖ សុវណ្ណនី