© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
កម្មវិធី The Wall Song Cambodia សប្ដាហ៍នេះនឹងធ្វើឱ្យទស្សនិកជនជក់ចិត្តប្លែកអារម្មណ៍ទៀតហើយជាមួយ តារាក្រោយជញ្ជាំងដែលធានាថាទស្សនិកជនប្រាកដជានឹកស្មានមិនដល់។ ពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍កម្មវិធី The Wall Song Cambodia ទទួលបានការគាំទ្រ និងចាប់អារម្មណ៍ជាខ្លាំងពីទស្សនិកជន ទាំងអ្នកទស្សនាលើកញ្ចក់ទូរទស្សន៍ផ្ទាល់ និងការទស្សនាតាមបណ្ដាញសង្គម ដែលកម្មវិធីតែងតែពាំនាំតារាកិត្តិយស និងតារាក្រោយជញ្ជាំងជាទីចំណាប់អារម្មណ៍របស់មហានជន។សម្រាប់សប្ដាហ៍នេះទស្សនិកជនឹងកាន់តែប្លែកថែមទៀត ឬអាចនឹងនឹកស្មានមិនដល់ជាមួយវត្តមានតារាក្រោយជញ្ជាំងដែលពួកគេសុទ្ធសឹងតែជាតារាកំពុងពេញនិយមសម្រាប់ប្រិយមិត្ត។
នៅថ្ងៃសៅរ៍ទី១៨ ខែ មីនា ឆ្នាំ២០២៣ វត្តមានតារាកិតិ្តយស ចំនួន ៣រូប ដែលកំពុងទទួលការគាំទ្រពីទស្សនិកជន នឹងមកច្រៀងរួមគ្នាលើឆាកតែមួយនៃកម្មវិធី The Wall Song Cambodia ជាមួយតារាក្រោយជញ្ជាំង៣រូបផ្សេងទៀត ហើយជឿថាទស្សនិកជនប្រាកដជានឹកប្លែកអារម្មណ៍។
តារាកិត្តិយសទាំង៣រូបសម្រាប់សប្ដាហ៍ថ្មីនេះមានដូចជាលោក ជ័យ សុវ៉ាត កញ្ ស៊ូ ស៊ីរីកា និងលោក វណ្ណ ថាន។ ទស្សនិកជនអាចនឹងភ្ញាក់ផ្អើល ជាមួយតារាក្រោយជញ្ជាំងដោយពួកគេមិនត្រឹមតែជាតារាធ្លាប់មានឈ្មោះល្បីខ្លាំងប៉ុណ្ណោះទេ ថែមទាំងមានទេពកោសល្យផ្សេងៗថែមទៀតផង។
តារាកិត្តិយស និងតារាក្រោយជញ្ជាំងទាំង៦រូបនឹងមកជួបជុំគ្នានៅថ្ងៃសៅរ៍ចុងសប្ដាហ៍នេះជាមួយបទចម្រៀង ការទស្សយ៍ទាយ រួមនឹងសកម្មភាពផ្សេងៗទៀតដើម្បីញាំងឱ្យបរិយាកាសនៃកម្មវិធីនេះកាន់តែសប្បាយរីករាយសម្រាប់អ្នកតាមដានទស្សនា។ចង់ដឹងថាតើតារាអាថ៌កំបាំងទាំងបីដួងនៅក្នុងកម្មវិធី The Wall Song Cambodia សបា្តហ៍ទីនេះ ជាតារារូបណា ហើយក្នុងចំណោមតារាកិត្តិយសទាំងបី តារារូបណាដែលអាចទាយត្រូវដៃគូរបស់ខ្លួន។
ដូច្នេះសូមកុំភ្លេចរង់ចាំទស្សនាកម្មវិធី The Wall Song Cambodia ដែលនឹងចាក់បញ្ចាំងនៅលើកកញ្ចក់ ទូរទស្សន៍ ភីអិនអិន នៅ ថ្ងៃរ៍សៅទី១៨ ខែមីនា ឆ្នាំ២០២៣ ចុងសប្ដាហ៍នេះ វេលាម៉ោង ៨យប់ដល់ម៉ោង ៩យប់ ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ អ៊ីង សូឡា