© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
«សង្វៀនម៉ាទ្រីតអ្នកប្រយុទ្ធគុនខ្មែរ» បានឈានដល់ចុងសប្ដាហ៍ថ្មីនេះនេះធានាថាកក្រើកអស្ចារ្យពីមួយសប្ដាហ៍ទៅមួយសប្ដាហ៍ក្នុងនោះដែរ នៅចុងសប្ដាហ៍នេះ នាថ្ងៃ សៅរ៍ ទី ១៨ ខែ មីនា ឆ្នាំ ២០២៣ «សង្វៀនម៉ាទ្រីតអ្នកប្រយុទ្ធគុនខ្មែរ» របស់ទូរទស្សន៍ ភីអិនអិន នៅតែបន្តរធ្វើការប្រកួតរង្គើរសង្វៀនជូនប្រិយមិត្តទស្សនាយ៉ាងជក់ចិត្តដូចសព្វមួយដង ដោយបានសម្រិតសម្រាំងយកគូប្រកួតលក្ខណៈមិត្តភាពអន្តរជាតិដ៏ជក់ចិត្តចំនួន ២ គូ និងគូមិត្តភាពជាតិ ៣ គូផ្សេងទៀត។
«សង្វៀនម៉ាទ្រីតអ្នកប្រយុទ្ធគុនខ្មែរ» ចុងសប្ដាហ៍នេះទស្សនិកជននឹងបានឃើញវត្តមានជើងខ្លាំងគុនខ្មែរជង្គង់ពិឃាទ ឡុង សំណាង ត្រូវប្រកួតនឹងត្រូវស្វាគមន៍អ្នកប្រដាល់ ហ្វានិមិត្ត ដោយអ្នកទាំងពីរប្រកួតក្នុងប្រភេទទម្ងន់ ៦៥ គីឡូក្រាម ចំណែកឯគូអន្តរជាតិមួយគូទៀតគឺ ជាការប៉ះគ្នារវាងអ្នកប្រដាល់ រិន ដេវិត ត្រូវតតាំងអីរ៉ង់ មហាម៉េត រ៉ាម៉េហ្សានី ក្នុងប្រភេទទម្ងន់ ៦០ គីឡូក្រាម។
ក្រៅពីគូមិត្តភាពអន្តរជាតិខាងលើ សង្វៀនគុនខ្មែរ របស់ ភីអីនអិន ក៏បានផ្ដល់ឱកាសអោយអ្នកកីឡាករគុនខ្មែរ ៦ រូបផ្សេងទៀត ដែលមានក្បាច់វាយល្អៗ ដើម្បីឡើងល្បងក្បាច់គុនគ្នា ដែលមានដូចជាកីឡាករ នេត្រ ពិឈីង ត្រូវប្រកួតទល់ រដ្ឋា ពិសី និង រិទ្ធ សាលិ ប៉ះ ឡុង អាដា និងអ្នកប្រដាល់ សូដា លីម៉ូ ប៉ះ សេក គឹមហឿត។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដែលមានផ្សាយផ្ទាល់រៀងរាល់ថ្ងៃ សៅរ៍ លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងផេកហ្វេសប៊ុក PNN Sports ចាប់ពីវេលាម៉ោង ១១ ព្រឹកតទៅ៕
ទស្សនាវីឌីអូនៅខាងក្រោម៖
ដោយ៖ សុវណ្ណនី