© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
កំពូលតារាពូកែកំប្លែងទាំងបួនប៉ះគ្នាក្នុងកម្មវិធី«Freshy Winner» នៅសប្តាហ៍នេះ ធានាថា ការទន្ទឹងរងចាំរបស់អ្នកទស្សនាពិតជាមិនខកបំណង ជាមួយភាពក្រមិចក្រមើម សម្តីចាក់ទឹកមិនលិចរបស់អ្នកទាំងបួន។
គួបផ្សំជាមួយការស្លៀកសំលៀកបំពាក់បែបចិន និងការរៀបចំកម្មវិធីប្លែក កាន់តែគួរអោយចង់ទស្សនា ជាពិសេសនោះវត្តមានរបស់តារាកិត្តិយសទាំងបួនតែម្តង ម្នាក់ៗសុទ្ធតែពូកែវោហារ និងពូកែលេងទឹកមុខធ្វើយ៉ាងណាអោយអ្នកទស្សនាមានភាពសប្បាយរីករាយតាមរយៈការសម្តែងរបស់ពួកគេ។
វត្តមានរបស់តារាកិត្តិយសទាំងបួនដួងរួមមានដូចកញ្ញា កុសុម៉ា និង ពូណុយ ដោយអ្នកទាំង ២ ស្ថិតនៅក្នុងក្រុម ទឹកប៉ោម។ ចំណែកឯកញ្ញា រ៉ូលីន និងនាយ ព្រែក ស្ថិតនៅក្នុងក្រុម ក្រូចច្របាច់។
នៅក្នុងកម្មវិធីមានហ្គេម ៤ ដែលតម្រូវអោយតារាកិត្តិយសបំពេញមានដូចជា ហ្គេមទី ១ តោះច្រៀង ហ្គេមទី ២ ចង់បានអី ហ្គេមទី ៣ ចង់ទៅណា និងហ្គេមទី ៤ តីត វ៉ាក វគ្គ ទាយរូបតារា។
ចង់ដឹងថា វត្តមានរបស់តារាកិត្តយសទាំងបួន បង្ករបរិយាកាសអោយមានភាពរីករាយប៉ុណ្ណានោះ ហើយក្រុមមួយណាដែលទទួលបានជ័យជំនះនឹងមានឱកាសឈានទៅលេងនៅវគ្គចុងក្រោយដែលជាវគ្គចាប់ប្រាក់លាន? កុំភ្លេចរង់ចាំទស្សនានៅក្នុងកម្មវិធី «Freshy Winner» ដែលនឹងចាក់បញ្ចាំងនៅក្នុងថ្ងៃ សៅរ៍ ទី ២១ ខែ មករា វេលាម៉ោង ៧:០០ យប់ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០%
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ សុវណ្ណនី