© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
វត្តមានតារាចម្រៀង ដែលកំពុងតែឆក់យកបេះដូងយុវវ័យ នាសម័យបច្ចុប្បន្ន លោក ថែល ថៃ នឹងធ្វើដំណើរមកកាន់ឆាកតន្ត្រីដ៏ធំរបស់ស្ថានីយទូរទស្សន៍ភីអិនអិន នាសប្តាហ៍នេះ ដើមខែថ្មី ក្នុងកម្មវិធីប្រគំន្ត្រី Ganzberg Uber Concert 2022 ។
សម្រាប់វត្តមានរបស់លោកលើកនេះ លោកនឹងត្រៀមរើសយកបទចម្រៀងបែបមនោសញ្ចេតនា ស្នេហា កម្សត់បន្តិច ដើម្បីឲ្យសាកសមនឹងបរិយាកាតន្ត្រីនាពេលរាត្រីកាល។ ជាពិសេស នៅលើឆាកតន្ត្រី ដែលមានការរៀបចំជាលក្ខណៈតន្ត្រី បែប Acoustic ដ៏រ៉ូមែនទិច ផ្តល់ជូនដល់អ្នកទស្សនាជាគូស្នេហ៍ ឲ្យអន្លង់អន្លោចទៅតាមចង្វាក់ភ្លេងដ៏រសនិយម និងទាន់សម័យ។
បន្ថែមពីវត្តមានរបស់តារាចម្រៀងខាងលើហើយ ពីកម្មវិធីបានអញ្ជើញតារាចម្រៀងប្រុសស្រី ល្បីៗ ៣ រូបទៀត ដែលកំពុងតែមានឈ្មោះបោះសំឡេងក្នុងពិភពសិល្បៈដែរនោះគឺ លោក វេហាស៍ , កញ្ញា កែវ សុបញ្ញា និង កញ្ញា នាង គន្ធា ដែលនឹងត្រៀមខ្លួន មកបំពេរបរិយាកាសនាក្នុងរាត្រីកាលដ៏សែនមនោរម្យ ឲ្យកាន់តែផ្អែមល្ហែម និងពោរពេញដោយអត្ថន័យនៃការបណ្តែតអារម្មណ៍ទៅតាមសាច់រឿងនៃបទចម្រៀងផងដែរ។
ចង់ដឹងថា តើពីកម្មវិធី នឹងផ្តល់ជូននូវផ្ទាំងទស្សនីយភាពចម្រៀងដ៏ពីរោះជាប់ចិត្តយ៉ាងណាទៀតនោះ សូមរង់ចាំទស្សនានៅក្នុងកម្មវិធីផ្សាយផ្ទាល់ តន្ត្រី Ganzberg Uber Concert 2022 នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃអាទិត្យ ទី ០៧ ខែ សីហា ឆ្នាំ ២០២២ ចាប់ពីវេលាម៉ោង ០៨ យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ