© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
«អ្នកទីបី» បានចូលមកដល់វគ្គកាន់តែល្អមើលខ្លាំងទៀតហើយ ដែលនៅក្នុងសាច់រឿងនេះ ទស្សនិកជនក៏បានទស្សនារួចមកហើយដែរថា តួអង្គ ចេនី ក្មេងស្រីទើបតែប្រឡូកក្នុងវិស័យដើរម៉ូតនោះ ត្រូវបានបុរសព្រាននារី វឌ្ឍនៈ ប្រធានក្រុមហ៊ុនអូសទាញចិត្តអោយលង់ទៅតាមសម្ភារៈនិយមជាច្រើន។
សម្រាប់ឈុតឆាកក្តៅគគុកដែលនឹងឈានមកដល់វគ្គនេះបន្តទៀត គឺជាឈុតដែលលាតត្រដាងពីធាតុពិតរបស់តួអង្គ នាយវឌ្ឍនៈម្នាក់នេះ។ វិជ្ជដា ដែលជាប្រពន្ធស្របច្បាប់របស់វឌ្ឍនៈ បានវិលត្រឡប់មកពីបរទេស ដើម្បីមករស់នៅជុំគ្នាជាមួយគ្នាវិញ ដោយមិនបានប្រាប់ដំណឹងជាមុន។ ជួនជាថ្ងៃនោះ វឌ្ឍនៈ បាននាំចេនីដែលជាស្រីកំណាន់របស់ខ្លួន ទៅទទួលទានអាហារនៅផ្ទះរបស់ខ្លួន ស្រាប់តែប្រពន្ធក៏លេចមុខឡើងគួរឲ្យភ្ញាក់ផ្អើលខ្លាំងចំពោះមុខអ្នកទាំងពីរ។ ក្តីស្រមៃរបស់ចេនី ដែលចង់បានផ្ទះធំ មានកូនរស់នៅយ៉ាងមានសុភមង្គល ប៉ុន្តែវាគ្រាន់តែជាការបោកប្រាស់របស់វឌ្ឍនៈតែប៉ុណ្ណោះ។ វិជ្ជដា បានបញ្ចេញឬកពារបញ្ឈឺចិត្តទៅចេនីវិញ យ៉ាងចាក់ដោតជាទីបំផុត។ ពេលនោះហើយ ដែលចេនី បានឃើញច្បាស់នឹងភ្ណែក លឺនឹងត្រចៀកពីកលល្បិចរបស់បុរសម្នាក់នេះ។
តើនាយវឌ្ឍនៈ នូវមានហេតុផលដោះសារបែបណាទៀត ចំពោះប្រពន្ធ និងស្រីស្នេហ៍របស់ខ្លួននោះ? ហើយសង្គ្រាម ចេនី និងវិជ្ជដា នឹងបន្តជាមួយគ្នាក្នុងឈុតឆាកល្អមើល ខ្លាំងប៉ុណ្ណា សូមទស្សនិកជនកុំភ្លេចរង់ចាំទស្សនាភាគបន្តាប់នៅក្នុងរឿង« អ្នកទីបី» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ០៨ យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ