© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងភាគថៃ បុព្វេសន្និវាស វគ្គព្រហ្មលិខិត នឹងវិលមកជួបទស្សនិកជននៅយប់នេះទៀតហើយ ជាមួយវគ្គពិសេសនោះគឺការ៉ាកេត បានជួបជាមួយភុតតាន។ មូលហេតុដែលការ៉ាកេតបានជួបជាមួយភុតតានព្រោះតែខ្សែកដែលមានរូបបេះដូងដែលរិទ្ធបានទិញយកមកទុក ព្រោះដឹងថានេះគឺជាខ្សែករបស់ភុតតាន។
នៅពេលការ៉ាកេតបានមើលខ្សែកមួយនេះនិងបានឃើញរូបថតដែលនៅខាងក្នុងបន្តោងខ្សែក ទើបដឹងថាភុតតានក៏ជាមនុស្សដែលមកពីអនាគតដូចគ្នា។ មិនបង្អង់យូរ ការ៉ាកេត ក៏បានទៅរកភុតតានដើម្បីសួរនាងបញ្ជាក់ថាតើនាងពិតជាមកពីក្រុងថេបមែនឬមិនមែន។ អ្វីដែលនាគិតគឺមិនខុសឡើយភុតតានបានរៀបរាប់ពីដំណើរសាច់រឿងដែលនាំអោយនាងបានត្រឡប់មកកាន់សម័យក្រុងអយុធ្យា។ ការ៉ាកេត មានចិត្តអាណិតភុតតានណាស់ នឹងដឹងច្បាស់ពីអារម្មណ៍ដែលត្រូវមករស់នៅដំបូង ក៏លួងលោមអារម្មណ៍ភុតតានអោយរៀនសម្របខ្លួនរស់នៅក្នុងពេលបច្ចុប្បន្ន។
តើដំណើរជីវិតរបស់ភុតតាននៅអយុធ្យា និងត្រូវជួបរឿងអ្វីខ្លះ? ចង់ជ្រាបច្បាស់កុំភ្លេចរង់ចាំតាមដានទស្សនារឿង បុព្វេសន្និវាស វគ្គ ព្រហ្មលិខិត ចាក់ផ្សាយរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៩ដល់ម៉ោង ១០យប់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត