© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅយប់នេះទស្សនិកជននឹងបានទស្សនារឿង បុព្វេនិម្មិត ដែលជាភាគទី២។ កាលពីម្សិលម៉ិញនេះ គ្រាន់តែលីន និង ជេម ជួបគ្នាដោយលីនបានធ្វើអោយកំពប់កែវកាហ្វេលើជេម ក៏ធ្វើអោយមានរឿងកើតឡើងឈ្លោះគ្នាផ្អើលក្នុងហាងកាហ្វេ។ នៅភាគយប់នេះ! អ្នកទាំងពីរនឹងជួបគ្នាម្តងទៀត ប៉ុន្តែជួបលើកនេះជេមហាក់ដូចជាត្រូវលីនវាយប្រហាររាងធ្ងន់ដៃបន្តិចហើយ ព្រោះតែលីនគិតថាជេមគឺជាចោរឆក់កាបូបរបស់នាង ប៉ុន្តែការពិតនោះគឺមិនមែនជេមទេដែលជាអ្នកកាបូបនោះ គឺមានចោរម្នាក់ទៀតបានឆកកាបូលលីន រួចហើយវាក៏យកកាបូបនោះទៅទម្លាក់ចោលក្បែរឡានរបស់ជេម ធ្វើអោយលីនមកទាន់គិតថាជេមគឺជាចោរទៅវិញ។
គ្រាន់តែមកឃើញកាបូបនៅក្នុងដៃជែម លីនមិនបាននិយាយអ្វីច្រើនទេ គឺបានវាយទៅលើជេមយ៉ាងដំណំ ចំណែកឯជេមឯណេះវិញ ក្រោយសម្លឹងមើលមុខរបស់លីនហើយ ធ្វើអោយបេះដូងរបស់គេធ្វើទុក្ខយ៉ាងខ្លាំងរហូតដល់សន្លប់។
តើជេមនឹងត្រូវសន្លប់យូរដល់ពេលណា? តើលីននឹងត្រូវប្រឈមអ្វីខ្លះជាមួយជេម? កុំភ្លេចរង់ចាំតាមដានទស្សនារឿង បុព្វេនិម្មិត នៅយប់នេះ ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ៨យប់តទៅ៕
ដោយ៖ ម៉ី វ៉ាន់ណែត