© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
វិលមកជួបគ្នាសារជាថ្មីពីកម្មវិធីអ្នកជិតខាង ដែលតែងតែនាំយកនូវផ្ទាំងទស្សនីយ៍ភាពថ្មីៗប្លែក មកចែកជូនទស្សនិកជន ក៏ដូចជាហ្វេនៗ បានទស្សនាដើម្បីរំសាយអារម្មណ៍មួហ្មងទាំងឡាយ។ ដោយឡែកសប្តាហ៍នេះនឹងកាន់តែពិសេស ដោយវត្តមានតារាចម្រៀងល្បីមានវ័យចំណាស់ គឺលោកតា ឡុង ធី ដែលកំពុងល្បីពេញបណ្តាញសង្គមនឹងឡើងមករៀបរាប់ពីជីវិតនៅលើវេទិកាអ្នកជិតខាង។
លោកតា ឡុងធី បានរៀបរាប់ប្រាប់អ្នកជិតខាងថា លោកពីដើមមកគឺគឺគ្រាន់តែជាអ្នកធ្វើស្រែ នឹងឡើងត្នោតធម្មតា ដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ លោកតាមានដុងខាងច្រៀង ចូលចិត្តច្រៀងលេង ថ្ងៃមួយលោកតាក៏បានសុំគេឡើងច្រៀងនៅអកកេស អំឡុងពេលនោះលោកតាចេះច្រៀងចំនួនពីរបទប៉ុណ្ណោះ តែដោយសារតែចិត្តស្រលាញ់ លោកតាក៏បានរៀនច្រៀងរហូតចេះជាច្រើនបទ ហើយលោកតាក៏បានសុំគេឡើងច្រៀងជាហូរហែរហូតមក ។
លោកតាបានបន្ថែមទៀតដែរថា លោកតាមានកូនចំនួនពីរនាក់ តែគ្មានអ្នកណាមានដុងខាងសិល្បៈសូម្បីតែម្នាក់។ លោកតាបានបញ្ជាក់ថា មានតែលោកតាម្នាក់ប៉ុណ្ណោះក្នុងចំណោមគ្រួសារដែលមានដុង នឹងចូលចិត្តចម្រៀងបែបសម័យ។
លោកតាបានបន្ថែមទៀតថា សម័យនេះ បើសិនជាក្មេងៗច្រៀងបទស្ទាវ ឬបទសម័យ វាជារឿងធម្មតាទៅហើយ តែនៅពេលដែលលោកតាមានវ័យចំណាស់ ហើយមកច្រៀងបទស្ទាវ ធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង ។
ចង់ដឹងកាន់តែច្បាស់ពីជីវិតរបស់ លោកតា ឡុង ធី យ៉ាងណានោះ សូមកុំភ្លេចរងចាំទស្សនា កម្មវិធី អ្នកជិតខាង ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន នៅថ្ងៃសុក្រ ទី២៦ ខែ មេសា ឆ្នាំ ២០២៤ វេលាម៉ោង ៩យប់តទៅ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ