© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅវេលាថ្ងៃត្រង់នេះរឿង ជម្លោះបក្សយានសាន និងបាយហ័រ នឹងវិលមកជួបទស្សនិកជនទៀតហើយ វគ្គនេះនឹងបង្ហាញពីឈុតឆាកស្នេហា ផ្អែមល្ហែមរវាងអ៊ីស៊ីង និងវួយឈី។ ដូចទស្សនិកជនដឹងស្រាប់ហើយថា អ៊ីស៊ីង បានហាត់វិជ្ជាគុណរហូតដល់ភ្លាត់ស្នៀតបានបិតជីពចរបេះដូងខ្លួនឯង។ នៅពេលដែលវួយឈីត្រឡប់មកវិញ មានអារម្មណ៍សោកសៅបំផុត ព្រោះតែមនុស្សដែលខ្លួនស្រឡាញ់បែរជាដេកនៅលើគ្រែដោយពុំដឹងខ្លួនអ្វីទាំងអស់។
ប៉ុន្តែក្រោយពេលដែលវួយឈីយកគុជដែលមានរូបរាងដូចនឹងសញ្ញានៅលើថ្ងាស់របស់អ៊ីស៊ីងដាក់បញ្ចូលគ្នា ក៏ធ្វើអោយអ៊ីស៊ីងនាងដឹងខ្លួនឡើងវិញ។ វួយឈឺសប្បាយចិត្តណាស់នៅពេលដែលឃើញអ៊ីស៊ីងនាងដឹងខ្លួនបែបនេះ ប៉ុន្តែអ្វីដែលវួយឈីទទួលបានដំបូងពីអ៊ីស៊ីងនោះ គឺជាកណ្តាប់ដៃចំកណ្តាលមុខទៅវិញ។ ទោះជាយ៉ាងណា វួយឈី មិនខឹងនឹងអ៊ីស៊ីងឡើយ គេថែមទាំងបានសារភាពថាស្រឡាញ់អ៊ីស៊ីងថែមទៀតផង។
តើ អ៊ីស៊ីង ព្រមទទួលក្តីស្រឡាញ់ពីវួយឈីដែរទេ? បើចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនា រឿង ជម្លោះបក្សយានសាន និង បាយហ័រ ចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន រៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ១២ថ្ងៃត្រង់តទៅ៕
ដោយ៖ ម៉ី វ៉ាន់ណែត