© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
មកជួបគ្នាសារជាថ្មីពីកម្មវិធី Freshy Winner ដែលតែងផ្តល់ជូននូវភាពសប្បាយរីករាយដល់ទស្សនិកជន ក៏ដូចជាហ្វេនៗបានទស្សនាមិនអោយធុញទ្រាន់ឡើយ។ សប្តាហ៍នេះទស្សនិកជននឹងបានទទួលបានអារម្មណ៍កាន់តែសប្បាយដោយជួបជាមួយតារាកិត្តិយសល្បីៗ នឹងសំដីចាក់ទឹកមិនលេចនោះគឺ វត្តមាន លោក វណ្ណឌី ចាប់ដៃគូរជាមួយ កញ្ញា ម៉ាឈី ក្នុងក្រុម (ទឹកត្រឡាច) នឹងប្រកួតជាមួយ វីលៀម សត្យា ចាប់ដៃគូរជាមួយ កញ្ញាម៉ូលីកា នៅក្នុងក្រុម (តែទឹកឃ្មុំ )។
បេក្ខជនទាំងបួនរូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែរកម្មវិធីបានដាក់ជូនរួចជាស្រេចក្នុងនោះរួមមាន៖ ហ្គេមទី១ ប៉ាវវៃ, ហ្គេមទី២ កាយវិការមានសម្លេង, ហ្គេមទី៣ Version ផ្គុំពាក្យ។ ចំពោះហ្គេមទាំងបីនេះ តម្រូវអោយបេក្ខជនទាំងពីរក្រុមមានភាពឆ្លាតវៃ រហ័សរហួន ព្រមជាមួយនឹងទេពកោសល្យ ទើបអាចទទួលបានជ័យជំនះបានប្រាក់លានពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។
ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ សៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៧យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០% ។
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ ស្រីមុំ