ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ២០១៨

តោះ! ងាកមកមើល​ចំណុចពិសេស​នៃការថតរឿង «ល្បិចក្នុងរាជវាំងវគ្គ២» បន្តិចទៅមើល

២៤ តុលា ២០១៨

រឿងភាគហុងកុង​បែបបុរាណ «ល្បិចក្នុងរាជវាំងវគ្គ២» ពិតជាបានរៀបចំ​យ៉ាងល្អឥតខ្ចោះ ទាំងការស្លៀកពាក់ ការរៀបចំឆាក គ្រឿងអលង្ការ​បំពាក់លើតួនីមួយៗ និងការរៀបចំខ្លួន​ក្នុងការថតម្តងៗ ទាំងនេះមិនមែន​ជារឿងងាយស្រួលឡើយ​សម្រាប់តួសម្តែង​នីមួយៗ​ដើម្បីអោយលេចចេញបាន​ជារឿងភាគមួយ​ដែលអាចទាក់ទាញចិត្ត​អ្នកទស្សនា។ 

រឿង «ល្បិចក្នុងរាជវាំងវគ្គ២» នេះទាំងសម្លៀកបំពាក់ និងគ្រឿងអលង្ការ​ត្រូវបានរៀបចំថ្មីទាំងអស់ និងបានបែងចែក​ការស្លៀកពាក់​សម្រាប់តួនីមួយៗ​ផ្សេងៗពីគ្នា។ ការចំណាយពេលវេលា​ក្នុងការតុបតែងខ្លួនម្តងៗ​គឺត្រូវប្រើរយៈពេល​ពាក់កណ្តាលថ្ងៃទើបរៀបចំរួច ដោយឡែកគ្រឿងអលង្ការ​ដែលបានបំពាក់លើតួនីមួយៗ​មានទម្ងន់ធ្ងន់ ដែលធ្វើអោយតួសម្តែង​ត្រូវទាមទារការអត់ធ្មត់បន្តិច។  ក្រៅពីការរៀបចំឆាក និងតួសម្តែង អ្វីដែលអ្នកដឹកនាំត្រូវយកចិត្តទុកដាក់ទៀតនោះ​គឺក្រាហ្វីក ដែលត្រូវចំណាយទឹកប្រាក់​ខ្ទង់ម្ភៃម៉ឺនដូល្លារ​ឯណោះសម្រាប់រឿងមួយនេះ។ 

ប៉ុន្តែបើទោះបីជាដំណើរការ​នៃការថតរឿងមួយនេះ​មានបញ្ហាលំបាកខ្លះក្តី គ្រប់ក្រុមកាងារ​ទាំងអស់​នៅតែអាចបញ្ចប់រឿងនេះបាន​យ៉ាងជោគជ័យ និងទទួលបានលទ្ធផលល្អ មិនបានធ្វើអោយអ្នកដឹកនាំខកបំណងឡើយ។ 

រឿង «ល្បិចក្នុងរាជវាំងវគ្គ២» កំពុងតែចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនរៀងរាល់ថ្ងៃចន្ទ-សុក្រ វេលាម៉ោង ១១:០០-១២:០០ថ្ងៃ៕ 

Copyright © 2017 PNN TV. All Rights Reserved.