© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តួអង្គ ហ៍រ ជីនសៀវ ដែលត្រូវជាបងប្អូនស្រីភ្លោះ ជាមួយនឹងហ័រ ម៉ូជិន បានផ្តាច់ចំណងនិស្ស័យបងប្អូននឹងគ្នា ដោយសារតែស្នេហា និងអំណាច។ ជីន សៀវ គឺជាមនុស្សស្រី ដែលមានចិត្តឃោរឃៅ ចង់យកឈ្នះ សូម្បីតែចិត្តខ្លួនឯង ហើយនាងមិនខ្លាចចំពោះគ្រោះថ្នាក់អ្វីទាំងអស់។
នៅថ្ងៃកំណើតរបស់ ហ្វីលៀន ( កូនប្រុសរបស់នាង) ជិន សៀវ បានប្រើល្បិចឲ្យកូនប្រុសតូចរបស់ខ្លួនធ្វើជាស្នើសុំព្រះអង្គម្ចាស់ជាំង ដើម្បីទទួលនូវចំនួនកងទ័ពបន្ថែមទៀត។ ដោយសារតែក្តីស្រឡាញ់ចំពោះកូនប្រុស ព្រះអង្គម្ចាស់ជាំង បានសម្រេចចិត្ត ប្រគល់កងទ័ពរាប់មឺុននាក់ឲ្យទៅជីនសៀវ ដើម្បីច្បាំងយកក្រុងឆាំងអាន មកក្នុងដៃ។ ការពិតដែល ជីន សៀវធ្វើបែបនេះ គឺមិនមែនសាងកិត្តិយស និងស្នាដៃ ដល់ព្រះអង្គម្ចាស់នោះទេ ផ្ទុយទៅវិញ អ្វីៗគ្រប់យ៉ាងគឺនាងហ៊ានធ្វើដើម្បីហ្វីលៀនតែម្នាក់គត់។
ទោះជាដឹងថា ខ្លួនជាមនុស្សស្រី ក៏ជិន សៀវនៅតែបន្តចិត្ត ចង់ចូលច្បាំង ទាំងមិនប្រាកដថា ជីវិតអាចនឹងវិលត្រឡប់មកវិញក៏ដោយ។ ជីន សៀវ ដើម្បីតែភាពលោភលន់ នឹងអំណាចឲ្យខ្លួនឯង និងអនាគតកូន សូម្បីតែបងស្រីបង្កើតរបស់នាង ម៉ូជីន ក៏នាងកាត់ផ្តាច់ យកជាសត្រូវផងដែរ។ ដើម្បីឈ្នះចម្បាំងលើកនេះ គ្រប់គ្នាក្នុងចំណោមបងប្អូនទាំង ០៥ ម្នាក់ៗបានរត់ទៅរក បងប្រុសធំ ដែលជាមេទ័ពដ៏ខ្លាំងម្នាក់។ បងប្រុសធំ និងប្រពន្ធ ដោយសារតែមិនចង់ប្រឡាក់ឈាមនៅក្នុងភ្លើងសង្គ្រាមបន្តទៀត ពួកគេក៏សម្រេចចិត្តរត់គេចខ្លួនទៅនៅឯស្រុកឆ្ងាយ។
ជានិស្ស័យ បងប្អូន នៅតែបណ្តាលឲ្យពួកគេត្រូវតែជួបគ្នាវិញ ដោយខានមិនបាន។ ជីន សៀវ បានដឹកនាំទ័ពជាច្រើនមុឺននាក់ចេញពីដំណាក់ជាំង ហើយនាងបានសើបគ្រប់យ៉ាងពីបងប្រុស ទី ២ និងទ័ពរបស់ហ្វីប៉ាយ។ ម្នាក់ៗ ចង់ដណ្តើមយកមុខមាត់ គ្នាទៅវិញទៅមក ដោយលែងគិតថាអ្នកណាជាបងអ្នកណាជាប្អូនហើយ។
តើដំណើរសាច់រឿងនៅភាគបន្ទាប់ៗទៀតនេះ ផែនការ របស់ជីន សៀវ ក្នងការដណ្តើមយកក្រុងឆាងអាន នឹងបានសម្រេចឬយ៉់ាងណា? ហើយបងប្រុសធំរបស់ពួកគេ នឹងព្រមសម្រេចចិត្តទៅជួយអ្នកណាម្នាក់? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «វាសនាបងប្អូនភ្លោះ» ដែលមានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១២ ថ្ងៃត្រង់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ដោយ៖ សិរីរដ្ឋ