© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្រុមតន្ត្រី September’s End ម្ចាស់បទ«ដឹងទេថានឹក» ដែលនៅតែផ្ទុះមានការគាំទ្រ នឹងវិលមកជួបទស្សនិកជនសារជាថ្មី នៅលើឆាកតន្ត្រី Boostrong Gold Medal Concert ដោយបាននាំយកមកនូវបទចម្រៀងបែប Slow Rock និង Rock មកបកស្រាយជូនអ្នកគាំទ្របានសណ្តាប់រួមជាមួយបទ«ដឹងទេថានឹក»ផងដែរ។
កាន់តែអស្ចារ្យក៏មានវត្តមានតារាចម្រៀងស្រីសម្លេងពិរោះផ្អែមកញ្ញា បាន មុន្នីល័ក្ខ កញ្ញា សោម មុន្នីនាថ និងលោក ស៊ីប៊ី ណាតូ។ តារាចម្រៀងទាំងបីដួង ក៏បានលើកយកបទចម្រៀងជាច្រើនមានទាំងចម្រៀងបែបមនោសញ្ចេតនាមពោរពេញទៅដោយអត្ថន័យ និងបែបឌីស្កូ ដើម្បីបង្ហាញនូវក្បាច់រាំពិសេសៗដល់អ្នកទស្សនា។
សូមកុំខកខានក្នុងការទស្សនាកម្មវិធីតន្ត្រី Boostrong Gold Medal Concert ដើម្បីទស្សនាទស្សនីយភាពអស្ចារ្យជាច្រើន ជាពិសេសលោតរាំសប្បាយជាមួយក្រុមតន្ត្រី September’s End នៅថ្ងៃ សៅរ៍ ទី ២១ ខែ វិច្ឆិកា ឆ្នាំ ២០២០ ចាប់ពីវេលាម៉ោង ៤:៣០ នាទីល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
សូមចុចត្រង់នេះដើម្បីទស្សនាវីដេអូ
ដោយ៖ វណ្ណនី