© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ថ្ងៃរៀបការរបស់ ថារីន និងលោកបាឡាត់ស្រុក បានមកដល់ ប៉ុន្តែអ្នកទាំងពីរហាក់ដូចជាមិនមានទឹកមុខស្រស់ស្រាយញញឹមរកគ្នាឡើយ ក៏ដោយសារតែម្នាក់ៗនៅពុំទាន់យល់ចិត្តគ្នាទៅវិញទៅមក។ ថារីន រៀបការដោយសារតែការតបស្នងសងគុណចំពោះឪពុកម្តាយចិញ្ចឹម ចំណែកឯលោកបាឡាត់ស្រុករៀបការក៏ព្រោះតែការចាប់បង្ខំពីម្តាយ ។
«ភរិយាបណ្តូលចិត្ត» ជាសាច់រឿងមួយដែលកំពុងតែធ្វើឲ្យទស្សនិកជនចង់តាមដានពីតួអង្គ នាយបាឡាត់នឹងសម្រេចចិត្តបែបណាចំពោះស្នេហារបស់ខ្លួន។ វាជារឿងមួយគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ដែលនៅក្នុងថ្ងៃរៀបមង្គលការរបស់លោកបាឡាត់ និងថារីន គឺស្រាប់តែមានវត្តមានរបស់ នាង ដួងសាវ៉ាត អតីតសង្សារចាស់វិលត្រឡប់មកវិញ បន្ទាប់ពីមានបញ្ហាជាមួយនឹងអង្គម្ចាស់ ជាស្វាមីរួចមក។ ថារីដែលជាកូនក្រមុំ ទើបតែនឹងក្រាបក្បាលដល់កន្ទេល ក៏ត្រូវមកជួបនឹងរឿងឈឺចិត្តស្អិតទ្រូងបែបនេះទៅវិញ។ ចំណែកឯ សារ៉ាត់ ក្រោយពីបានឃើញ សង្សារចាស់មកចូលរួមពីធីមង្គលខ្លួនបែបនេះ បែរជាទាញអារម្មណ៍ទៅរំលឹករកទៅរឿងកាលពីមុន ហើយចិត្តនៅមិនអស់អាល័យជាមួយនឹងនាងថែមទៀតផង។ ថារីន ក្រលេកឃើញទឹកមុខរបស់លោកបាឡាត់ស្រុក ដឹងច្បាស់ថា គេមិនទាន់អស់ចិត្តនឹងនាងដួងសាវាតនៅឡើយ ក៏ទាញចិត្តមកជាឈប់មានចិត្តអាណិត ប្រែជាខឹង ឡើងវិញ។
តើអាចទេ ដែលថារីន ព្រមប្រគល់លោកបាឡាត់ស្រុកទៅឲ្យនាងដួងសាវ៉ាតវិញនោះ? ហើយសារ៉ាត់ ដែលបានរៀបការជាមួយនឹងថារីនរួចទៅហើយ អាចទេដែលនឹងត្រឡប់ទៅរកសង្សារចាស់នោះ? ដើម្បីចង់ដឹងថា តើទំនាក់ទំនងស្នេហាត្រីកោណមួយនេះ នឹងមានដំណើរសាច់រឿងយ៉ាងណានោះ សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង «ភរិយាបណ្តូលចិត្ត» មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ