© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃអាទិត្យ ទី១២ ខែកក្កដា ឆ្នាំ២០២០ នេះដែរកម្មវិធី Freshy Happy Concert នឹងអញ្ជើញតារាចម្រៀងល្បីៗ រួមនិងក្រុមរាំពិសេសមកចូលរួមក្នុងកម្មវិធី ដើម្បីញុំាងបរិយាកាសរយៈពេលពីរម៉ោងសាមសិបនាទី (២:៣០នាទី) អោយកាន់តែរំភើបនិងសប្បាយរីករាយ។ តារាចម្រៀងស្រីដែលមានឈ្មោះបោះសម្លេងនិងមានអ្នកស្រឡាញ់គាំទ្រច្រើនកញ្ញា ផន ស្រីខួច នឹងមកកាន់តន្ត្រីទំនើប Freshy Happy Concert ជាមួយបទចម្រៀងពីរោះៗ អមជាមួយការតុបតែខ្លួនប្លែកផងនោះ នឹងធ្វើអោយទស្សនិកជនទទួលបានអារម្មណ៍រីករាយទ្វេរដង។
ចំនែកតារាចម្រៀងផ្នែកបុរសពីរដួងទៀតថគឺលោក ផាន់រ៉ុង និងលោក វ៉ាន់ដាណេ ក៏មកបង្ហាញជូនទស្សនីយភាពថ្មីៗសម្រាប់ទស្សនិកជនដូចជាគ្នាផងដែរ។ មិនត្រឹមតែប៉ុណ្ណោះក្រុមរាំនារីឃ្យូតៗ សំបូរទៅដោយក្បាច់រាំប្លែកៗ ក៏នឹងឡើងមករាំជាមួយបទចម្រៀងដែលជាចង្វាក់ញាក់កន្ត្រាក់អារម្មណ៍។ ទទួលយកភាពសប្បាយរីករាយជាមួយតារាចម្រៀង និងក្រុមរាំពីកម្មវិធីតន្ត្រី Freshy Happy Concert ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត