© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
គូប្រកួតមិត្តភាពពិសេសៗចំនួន៦គូនឹងបញ្ចេញក្បាច់ស្នៀតយ៉ាងអស្ចារ្យក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI PALM - ISI PIPE នៅថ្ងៃអាទិត្យ ទី០៧ ខែមិថុនា។ ជើងឯករងខ្សែក្រវាត់មាសរដូវកាលទីមួយ លន បញ្ញា នឹងបង្ហាញកាយាសារជាថ្មីក្រោយបាត់មុខសាជាថ្មី ដោយត្រូវស្វាគមន៍អ្នកលេងក្បាច់ចម្រុះកំពុងឡើងសមត្ថភាព រិន សារ័ត្ន។
ចំណែកកណ្ដាប់ដៃរហ័សច្បាស់ស្នៀត ឃួន ឡាំងកូស៊ីន ល្បងតតាំងប៉ះម្ចាស់មេដាយសំរឹទ្ធ kick boxing ខេម ចាន់។ ជាមួយគ្នានេះ អ្នកប្រយុទ្ធជំហររឹង វ៉ែន ហុងជីវ៉ុង ចូលខ្លួនមកសង្វៀន PNN ម្ដងទៀតនិងត្រូវល្បងស្នៀតក្បាច់គុនខ្លាជំទង់ នឹម នន ។ ក្រៅពីគូជក់ចិត្តខាងលើ ក៏មានអមដោយគូមិត្តភាពដកស្រង់បច្ចេកទេសជាច្រើនគូទៀត។
ផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ ភីអិនអិន និងលើទំព័រហ្វេសប៊ុក PNN Sports ទំព័រហ្វេសប៊ុក ISI Steel ចាប់ពីម៉ោង១២ថ្ងៃត្រង់តទៅ។ គួរបញ្ជាក់ថា ដំណើរស្វែងរកម្ចាស់ខ្សែក្រវាត់មាសនឹងចាប់ផ្ដើមនៅថ្ងៃអាទិត្យ ទី១៤ និងថ្ងៃអាទិត្យ ទី២១ ខែមិថុនា ដែល ប៊ុន សុធា ត្រូវជួប អេលីត ចំរើន និង វ៉ាន់ វឿន ប៉ះ អេ ណារ័ត្ន៕
ទស្សនាវីដេអូ៖
ដោយ៖ លី ហួរ