© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
តារាសម្តែងស្រី ដែលមានប្រជាប្រិយភាពខ្លាំងនៅលើទីផ្សារសិល្បៈក្នុងភាពយន្តភាគខ្មែរ ប្រចាំឲ្យស្ថានីយ៍ទូរទស្សន៍ភីអិនអិន កញ្ញា សុិន យូប៊ីន បានគ្រងតំណែងជាតួឯកក្នុងរឿងភាគថ្មីមួយ ក្រោមចំណងជើងថា «ឥទ្ធិពលស្នេហ៍ក្នុងភ្លើងបណ្តាសា »។ ជាការពិតណាស់ វត្តមានដើរតួរសម្តែងភាគច្រើន គេតែងសង្កេតឃើញ តារារូបស្រីស្រស់សោភារូបនេះ ចាប់ដៃគូជាមួយនឹង លោក វ៉ៃ ហាំង ដោយមានការគាំទ្រពីសំណាក់មហាជន។ ដោយឡែក សម្រាប់ខ្សែភាពយន្តភាគខ្មែរថ្មីនេះដែរ កញ្ញា យូប៊ីន ត្រូវបានផ្លាស់ប្តូរមកចាប់គូ សម្តែងជាមួយតួឯកប្រុស ដែលមិនមែនជាលោក វ៉ាហាំងទៅវិញ។
កញ្ញា យូប៊ីន
លោក ឃីម សានីត និងកញ្ញា យូប៊ីន
លោក ឃីម សានីត និងកញ្ញា យូប៊ីន
តារាប្រុសសម្តែងប្រុស មាឌខ្ពស់ ស្រឡះ លោក ឃីម សានីត គឺតួឯកប្រុស ដែលត្រូវបាន ចាប់ដៃគូសម្តែងរួមគ្នាជាមួយកញ្ញា យូប៊ីន នៅក្នុងរឿង ដែលរៀបរាប់ពីខ្សែជីវិតគូស្នេហ៍ រហូតទៅដល់ ពីរជាតិឯណោះ។ ជាមួយនឹង ឈុតសម្លៀកបំពាក់ប្រពៃណីបែបសម័យឧត្តុង្គ និងសម័យអាណានិគមនិយមបារាំង កាន់តែធ្វើឲ្យតួឯកស្រីរបស់យើង កញ្ញា យូប៊ីន ស្រស់ស្អាត សមសួនជាលក្ខណៈនារីខ្មែរតែម្តង។ ចំណែកឯតួប្រុស លោក សានីត ក៏ពោរពេញដោយភាពបុិនប្រសប់ ក្នុងការសម្តែង និងមិនតែប៉ុណ្ណោះ បើនិយាយពីរូបសម្បត្តិវិញ គឺសាមសមទៅនឹងសុភាពបុរសក្នុងរឿងនេះតែម្តង។
ទាក់ទងនឹងការផ្លាស់ប្តូរ ដៃគូសម្តែងនេះដែរ គឺដើម្បីគ្រាន់តែធ្វើឲ្យទស្សនិកជន ប្លែកអារម្មណ៍ជាមួយការសម្តែង ដៃគូថ្មី ក្នុងសាច់រឿងថ្មីតែប៉ុណ្ណោះ។ អ្វីដែលកាន់តែពិសេសទៅទៀតនោះ ទស្សនិកជននឹងបានទស្សនាការបង្ហាញពីរបៀបរបបនៃការរស់នៅ ក្នុងសម័យកាលដល់ទៅពីរ គឺសម័យកាលឧត្តុង្គ និងសម័យកាលអាណានិគម តាមរយៈការសម្តែងរបស់តួអង្គនីមួយៗផងដែរ។ សម្រាប់រឿងភាគបុរាណនេះដែរ ក៏មានការសម្រិតសម្រាំងយ៉ាងល្អ ប្រកបដោយគុណភាពខ្ពស់ ទាំងរូបភាព ទាំងការរៀបចំសម្លៀកបំពាក់តួ ផងដែរ។
យ៉ាងណាមិញ ខ្សែភាពយន្តភាគខ្មែរមួយនេះ នឹងមកដល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនក្នុងពេលឆាប់ៗនេះ ។ សូមកុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នា ៕
ដោយ៖ សិរីរដ្ឋ