© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
យុទ្ធនាការស្វែងរកជើងឯកខ្សែក្រវាត់ប្រាក់ចុងក្រោយប្រចាំកម្មវិធី អធិរាជគុនខ្មែរ ISI PALM-ISI PIPE នៅ PNN នឹងឈានមកដល់នៅថ្ងៃអាទិត្យ ទី៣១ ខែឧសភា ឆ្នាំ២០២០នេះដែលម្ចាស់មេដាយសំរិទ្ធស៊ីហ្គេម២សម័យ វ៉ាន់ វឿន ប្រឈមអ្នកលេងកណ្ដាប់ដៃមហាទម្ងន់ លៀប រដ្ឋា។ អ្នកឈ្នះរវាងបេក្ខជនទាំងពីរនឹងទទួលបានកៅអីចុងក្រោយឈានទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវាត់មាសប្រចាំរដូវកាលទីពីរនេះ ខណៈជើងខ្លាំងកម្ពុជា៣រូបទៀតដែលមាន អេលីត ភក្ដី, អេ ណារ័ត្ន និងប៊ុន សុធា កំពុងរង់ចាំជាស្រេច។
ក្រៅពីគូប្រកួតដ៏សំខាន់ខាងលើក៏មានអមដោយការប្រកួតមិត្តភាពជក់ចិត្ត គឺ កូននាគខ្មៅចតុមុខ កាន់ ម៉េងហុង ស្វាគមន៍ អ្នកលេងចិត្តសឿងវ័យក្មេង ធន់ ស៊ីហុង។ ចំណែក ដំរីសភ្លុកពិឃាដ អេរ៉ាវ៉ាន់ ច័ន្ទរាជ្យ ប៉ះ ខ្លាកំណាចក្រញ៉ាំដែក ឡុង ខេត្ត រួមជាមួយគូពន្លកគុនខ្មែរពិសេសៗ៣គូផ្សេងទៀត។
ដូច្នេះសូមទស្សនិកជនរង់ចាំទស្សនាការផ្សាយផ្ទាល់លើកញ្ចក់ទូរទស្សន៍ PNN និងលើទំព័រហ្វេសប៊ុក PNN Sports ទំព័រហ្វេសប៊ុក ISI Steel ចាប់ពីម៉ោង ១២ ថ្ងៃត្រង់តទៅ៕
ទស្សនាវីដេអូខាងក្រោម៖
ដោយ៖ លី ហួរ