© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាពយន្តភាគខ្មែររឿង «សង្គ្រាមមរតក» ដែលជាសាច់រឿងឆ្លុះបញ្ចាំងពីខ្សែជីវិតរបស់គ្រួសារអភិជនមួយ បន្ទាប់ពីមានរឿងរ៉ាវព្រាត់ប្រាស់គ្នាអស់រយៈពេលជាង ២០ឆ្នាំកន្លងទៅ។ មិនត្រឹមតែជាខ្សែរឿង ដែលបង្ហាពីការដណ្តើមមរតកគ្នាទៅវិញទៅមកនោះ ក៏មានការលាយឡំនូវស្នេហា រវាងយុវវ័យផងដែរ។ តួអង្គ គ្រូពេទ្យ វណ្ណរាជ ដែលជាកូនប្រុស របស់ អ្នកគ្រូ នារី បានជួបគ្នាជាមួយនឹង វិច្ឆិកា ហើយហាក់ដូចជាមានចំណងចិត្តទៅលើនាងខ្លះ ស្របពេលនឹងសុក្រិតកូនប្រុសរបស់ភារិន្ទ មានចិត្តចំពោះវិច្ឆិកាដូចគ្នា? តើកំលោះទាំងពីរ អាចទាក់យកចិត្តវិច្ឆិកាបានដែរទេ?
វណ្ណារាជ និងសុក្រិត ជាមិត្តភក្តិជិតស្និទិនឹងគ្នា ប៉ុន្តែបែរជាមានចិត្តស្រឡាញ់ស្រីតែម្នាក់ទៅវិញ។ វិច្ឆិកា នាងហាក់ដូចជាមាននិស្ស័យចូលចិត្តទៅរកវណ្ណារាជ ប៉ុន្តែវណ្ណរាជ គឺជាមនុស្សប្រុសដែលចូលចិត្តលាក់អារម្មណ៍ ម៉ត់ចត់នឹងការងារ និងមិនសូវនិយាយស្តីច្រើន។ ខុសស្រឡះ ពីសុក្រិត ជាមនុសស្សប្រុសរួសរាយ និងថែមទាំងបង្ហាញនូវការយកចិត្តទុកដាក់ទៅលើវិចិ្ឆិកាឲ្យនាងបានដឹងទៀតផង។ ថ្វីត្បិតតែវិច្ឆិកា មើលឃើញពីអំពើល្អរបស់សុក្រិត ប៉ុន្តែនាងដូចជាគ្មានអារម្មណ៍ឆ្លើយតបទៅសុក្រិតវិញឡើយ បែរជខ្វល់ខ្វាយពីលោក វណ្ណរាជទៅវិញ។
ចុះមិត្តភាពរវាង សុក្រិត និងគ្រូពេទ្យ វណ្ណរាជ អាចនឹងរលាយទេ ប្រសិនបើវិច្ឆិកាសម្រេចចិត្តជ្រើសរើសយកអ្នកណាម្នាក់ក្នុងចំណោមអ្នកទាំងពីរ? តើនឹងមានរឿងអ្វីកើតឡើង ទៅលើជីវិតក្មេងស្រីកម្សត់ម្នាក់នេះ? ដើម្បីចង់ដឹងថា តើស្នេហាត្រីកោណយុវវ័យ ទាំងបីនេះ នឹងទៅជាយ៉ាងណា សូមរង់ចាំទស្សនានៅក្នុងរឿង« សង្គ្រាមមរតក» ផ្សាយជូននៅលើ កញ្ចក់ទូរទស្សន៍ ភីអិនអិន វេលាម៉ោង ០៨ យប់ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៨ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ