© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាពយន្តភាគថៃ ស្នេហា លាយឡំបែបកំប្លុកកំប្លែង ដែលបង្ហាញពីជីវិតកូនស្រីដ៏កម្សត់មួយរូប រ៉េនី នៅក្នុងរឿង «កូនប្រសារបញ្ញើក្អែក » កំពុងតែ ឈាន មកដល់វគ្គកាន់តែល្អមើលខ្លាំងឡើងហើយ។ រ៉េនី ដែលជានារីកូនកាត់ មានរូបសម្រស់ពណ៌សម្បុរខ្មៅខុសគេ តែងតែត្រូវទទួលការមើលងាយពីមនុស្សជុំវិញខ្លួន។ ផ្ទុយទៅវិញ ការមើលងាយនេះ វាមិនបានធ្វើឱ្យរ៉េនី ចុះចាញ់ក្នុងជីវិតនោះទេ ហើយលើសពីនេះទៀត អ្នកដែលធ្លាប់ដែលជាន់ពន្លិច បែរជាត្រូវមកទទួលបាបកម្មរបស់ខ្លួនទៅវិញ? តើជានរណា?
តួអង្គ នាងមេ ដែលជាសង្សាររបស់ត្រៃ ជាប្រធានផ្នែករបស់រ៉េនី បានរងនូវភាពអាម៉ាសជាច្រើនរឿង ក៏ដោយសារតែការចង់ឈ្នះចាញ់ និងភាពច្រណែន ឈ្នានីរបស់នាង។ ចរិត និងកលល្បិចរបស់មេ បានបង្ខំចិត្តឲ្យ សម្រេចចិត្តចែកផ្លូវជាមួយនឹងនាង ហើយទៅដាក់ចិត្តស្រឡាញ់រ៉េនីទៅវិញ។
ទស្សនិកជន ប្រហែលជាបានដឹងពីតួអង្គ នាងមេរួចហើយ នាងគឺជាមនុស្សដែលមិនងាយនឹងចុះចាញ់អ្នកណាម្នាក់ឡើយ។ នាង បានលួចទាក់ប្តីរបស់គេ ដើម្បីជាធ្នាក់ជាខ្នងបង្អែក យកឈ្នះទៅលើរ៉េនី។ ល្បិចកលអស់ទាំងអស់នេះ ត្រូវបានដឹងទៅដល់អ្នកដែលស្រឡាញ់ចូលចិត្តរ៉េនី ហើយរៀបគំរោងការធ្វើបាបទៅនាងមេវិញ។ នៅថ្ងៃមួយ ដែលជាឱកាសល្អ ចំពេលដែលនាងមេកំពុងតែថតកុននោះ នាងក៏ត្រូវជួបនឹងរឿងដែលគួរឱ្យអាម៉ាស ដោយសារតែប្រពន្ធដើមរបស់គេ មកបង្ករឿង រហូតធ្វើឲ្យ នាងមេ រងរឿងអាស្រូវក្នុងសារពត៌មានថែមទៀតផង។ ចំណែកឯរ៉េនីវិញ កំពុងតែរីករាយនឹងភាពជោគជ័យលើការងារចម្រៀងរបស់នាង ដោយមានការជ្រមជ្រែងពីមិត្តរួមការងារ។
តើនាងមេអាចនឹងមានវិធីអ្វីចាត់ការទៅលើរ៉េនីបន្តទៀតទេ? ហើយត្រៃនឹងសម្រេចចិត្តរើសយកផ្លូវមួយណា? ដើម្បីដឹងថា តើសាច់រឿង នឹងមានឈុតឆាកអ្វីបន្តៗនៅភាគបន្ទាប់ទៀតនោះ សូមរង់ចាំទស្សនានៅក្នុងរឿង« កូនប្រសារបញ្ញើក្អែក» ផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន វេលាម៉ោង ១១ ព្រឹក ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ