© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ចំណងបញ្ហា ដែលបានកើតឡើងនៅក្នុងសាច់រឿងភាគថៃមួយ ដែលបង្ហាញពីជីវិតក្មេងស្រី ដ៏កម្សត់ អូនប៊ែល នៅក្នុងរឿង« បំណុលស្នេហ៍ក្នុងភ្នក់ភ្លើង» បានឈានមកដល់ទីបញ្ចប់ហើយ។ ដោយឆ្លងកាត់រយៈពេលជាង ១៨ ឆ្នាំ ទើបធ្វើឱ្យតួអង្គ នាងតូច ប៊ែលបានដឹងការពិតគ្រប់បែបយ៉ាងពីអតីតកាលរបស់នាង ដែលផ្តល់នូវភាពឯកោគ្មានឪពុកម្តាយ មើលថែរហូតមកដល់ពេលនេះ។ ទស្សនិកជនដែលកំពុងតែតាមដាន ខ្សែភាពយន្តភាគថៃមួយនេះ ប្រាកដជាចង់ដឹងថា តើដំណើរសាច់រឿងនៅភាគបញ្ចប់នឹងទៅជាយ៉ាងណា? ហើយខាវិន អាចនឹងប៉ះប៉ូវនឹងអ្វីដែលគ្រួសារខ្លួនធ្វើទៅលើគ្រួសាររបស់អូនប៊ែលបានដែរឬទេ?
បន្ទាប់ពីមានការបាញ់ប្រហារពីម្តាយរបស់តួអង្គ ឆាគ្រីតរួចមក អ្នកដែលត្រូវទទួលរងគ្រោះថ្នាក់នោះ គឺ ឆាគ្រីត និងនិច ដែលជាឪពុករបស់ខាវិន ហើយក៏ជាបុរសដែលម្តាយឆាគ្រីត ស្រឡាញ់ផងដែរ។ ការពិតគ្រប់យ៉ាង ក៏បានទម្លាយយ៉ាងច្បាស់ ពីដើមហេតុដែលធ្វើឱ្យម្តាយឪពុករបស់ប៊ែល ត្រូវបានស្លាប់ដ៏គួរឱ្យកម្សត់ ហើយរុញច្រានខ្សែជីវិតប៊ែលឱ្យក្លាយជាកូនកំព្រាតាំងពីតូច។ នោះគឺ កើតចេញពីភាពច្រណែនឈ្នានីស និងហួងហែងគ្មានហេតុផល អាត្មា និយមរបស់តួអង្គ ម្តាយឆាគ្រីត ដែលចង់បាននិច( ឪពុកខាវិន ) មកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួន។ ម្តាយឆាគ្រីត ដោយសារតែភ្លើងប្រច័ណ្ឌ បានលើកដៃសម្លាប់ម្តាយរបស់ខាវវិន ដោយទម្លាក់កំហុសទៅគ្រួសាររបសស់អូនប៊ែល។ ដោយសារមើលឃើញនូវការយល់ច្រឡំបែបនេះហើយ ទើបធ្វើឱ្យនិច បានបង្ខំឱ្យខាខវិន បាញ់សម្លាប់គ្រួសារ អូនប៊ែលទាំងមូល។ ខាវិន ដែលធ្លាប់តែមានចិត្តស្រឡាញ់អាណិតអូនប៊ែលនោះ កាន់តែធ្វើឱ្យរូបគេ ឈឺចាប់ ដោយសារកំហុសមួយនេះយ៉ាងខ្លាំង។
តើការដឹងការពិតពីការស្លាប់របស់ឪពុកម្តាយប៊ែល អាចជាបញ្ហាធ្វើឱ្យទំនាក់ទំនាងនាង និងខាវិន រលាយទៅវិញទេ? សាច់រឿងនៅភាគបញ្ចប់នេះ នឹងទៅជាយ៉ាងណា? ហើយខាវិន នឹងដោះស្រាយបែបណា ចំពោះមនុស្សស្រីដែលខ្លួនស្រឡាញ់នោះ អាចទទួលបានផលល្អមកវិញដែរឬទេ? សូមរង់ចាំទស្សនាភាគបញ្ចប់ នៅក្នុងរឿង «បំណុលស្នេហ៍ក្នុងភ្នក់ភ្លើង» នៅយប់នេះ វេលាម៉ោង ០៩ យប់៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ