© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ជាសាច់រឿងដ៏អាថ៌កំបាំងមួយ ដែលលាយឡំទៅនឹងអតីតកាលជូរចត់ ដែលនៅតែជាស្រមោលដក់ជាប់នៅក្នុងបេះដូងរបស់ម្នាក់រហូតមកដល់បច្ចុប្បន្ន។ សម្រាប់រឿងភាគថៃ ដ៏ថ្មីស្រឡាងរឿង «បំណុលស្នេហ៍ក្នុងភ្នក់ភ្លើង» ដែលទើបតែយកមកចាក់ផ្សាយនាយប់នេះ គឺជាខ្សែភាពយន្តដែលបង្ហាញពីរឿងរ៉ាវត្រកូលគ្រួសារអភិជន អ្នកលេងមួយ ដែលមិនញញើតដៃក្នុងការសម្លាប់មនុស្ស។
ថៅហ្វាតូច( ខាវិន) និងក្រុមអង្គរក្ស
ទស្សនិកជន នឹងបានទស្សនាសាច់រឿងថ្មីយ៉ាងជក់ចិត្តក្នុងឈុតឆាក បាញ់ប្រហារ និងការតស៊ូតតាំងពីតួឯកបុរសសង្ហាម្នាក់ គឺ ខាវិន ដែលត្រូវបានគេគ្រប់គ្នាស្គាល់ថា ជាចៅហ្វាយតូច។ ជាមួយអតីតកាលដ៏ខ្មៅងងឹត បានកប់នៅក្នុងចិត្តរបស់ខាវីន ដែលធ្វើឱ្យគេមិនអាចចោលក្មេងស្រី ចាលីតា ( អូនប៊ែល ) បានឡើយ ។ នៅភាគដំបូងនេះរឿងនេះ នាងនឹងបង្ហាញខ្លួនជាមួយរូបសម្រស់ដ៏ស្រស់ស្អាត មានមន្តស្នេហ៍ ដែលនឹងឆក់យកបេះដូងរបស់ចៅហ្វាយតូច ខាវិន ឱ្យលង់ស្នេហ៍ជាមួយនាង។ ដោយសារតែ រឿងរ៉ាវ វិវាទដែលកើតឡើងក្នុងគ្រួសាររបស់អូនប៊ែល និងខាវិន ក៏បានធ្វើឱ្យអ្នកទាំងពីរ ស្ទើរតែក្លាយជាសត្រូវនឹងគ្នាដោយមិនដឹងខ្លួន។ អូនប៊ែល ត្រូវរស់នៅដោយមិនដឹងពីប្រវត្តិរបស់ខ្លួនពិតប្រាកដ ប៉ុន្តែគ្រប់យ៉ាង គឺខាវិន ជាអ្នកតាមថែរក្សាអូនប៊ែលគ្រប់ពេលវេលា។
ចាលីតា( អូនប៊ែល) និងខាវិន
ដើម្បីដឹងថា តើដំណើរសាច់រឿងនៃដើមហេតុយ៉ាងណា ហើយជីវិតក្មេងស្រីម្នាក់នេះ ត្រូវជួបនឹងរឿងវ៉ាវអ្វីខ្លះបន្តទៀតនោះ សូមទស្សនិកជនក្នុងភ្លេចតាមដានទស្សនា ក្នុងរឿង «បំណុលស្នេហ៍ក្នុងភ្នក់ភ្លើង» មានផ្សាយជូននៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃ ចន្ទ ដល់ថ្ងៃពុធ វេលាម៉ោង ០៩ យប់៕
ដោយ៖ សិរីរដ្ឋ