© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បន្ទាប់ពីនិស្ស័យបានរុញច្រានឱ្យសុភ័ក្រ និងធារីបានជួបគ្នាដោយចៃដន្យ បញ្ហាក៏ចេះតែកើតមានឡើងបន្តបន្ទាប់។ ថ្វីត្បិតតែដឹងហើយថា ធារីមានម្តាយជាប់បំណុលគេ ពេញភូមិ និងញៀនល្បែងក៏ពិតមែន ក៏ប៉ុន្តែសុភ័ក្រហាក់ដូចជាមិនយករឿងនេះមកគិតនោះទេ។ ផ្ទុយទៅវិញ បែរជាមានចិត្តអាណិតទៅលើធារី ហើយនឹងយកចិត្តទុកដាក់ខ្វល់ខ្វាយពីនាងគ្រប់ពេល។
សុភ័ក្រ និងប្អូនប្រុស
រយៈពេលដែលម្តាយធារី យកនាងទៅឱ្យបម្រើការងារផ្ទះម្ចាស់បំណុលនោះ គាត់នៅតែលួចទៅលេងល្បែងដដែល ដោយមិនបានគិតពីការលំបាករបស់កូនស្រីឡើយ។ ជាភ័ព្វសំណាងរបស់ធារី ដែលនាងបានជួបនឹងសុភ័ក្រ កម្លោះចិត្តស្មោះ បានផ្តល់កម្លាំងចិត្តដល់នាង កុំឱ្យអស់សង្ឃឹមនៅក្នុងជីវិត។ ក្រោយពីបានដឹងថា សុភ័ក្រមានទំនាក់ទំនងជាមួយនឹងធារី កូនយាយខុមពូកែជំពាក់លុយនោះគេ ឪពុកភ័ក្រក៏បានហាមប្រាមមិនឱ្យស្រឡាញ់ធារីដាច់ខាត ក៏ព្រោះតែគ្រួសារនាងមិនល្អ ម្តាយលេងល្បែង ឪពុកផឹកស្រា។ ដោយសារតែក្តីស្រឡាញ់ផង អាណិតផង ចូលជ្រៀបទៅក្នុងក្រអៅបេះដូងរបស់ សុភ័ក្រទៅហើយនោះ ទោះជាឪពុកឃាត់ឃាំងយ៉ាងណា ក៏ខ្លួនមិនស្តាប់ឡើយ។ ជួនជាថ្ងៃមួយ ឪពុករបស់ធារីធ្លាក់ខ្លួនឈឺ ត្រូវការប្រាក់សម្រាប់ព្យាបាលច្រើន ទាំងខ្លួនមិនមានសោះ ។ ធារី មិនដឹងជាដោះស្រាយបែបណានោះទេ បើសូម្បីតែម្តាយក៏មិនអើពើខ្លួនដែរ។ ពេលនោះ សុភ័ក្របានដឹងភ្លាម ក៏ព្យាយាមរកដំណោះស្រាយជួួយធារីឱ្យបាន ដោយប្រមូលយកប្រាក់ដែលខំសន្សំពីការលក់ស្រូវ ឱ្យធារីយកទៅព្យាយបាល ជំងឺឪពុក។
សុភ័ក្រ និងអាមុី
ធារី និងអាម៉ុី
នេះគ្រាន់តែជាការចាប់ផ្តើមប៉ុណ្ណោះ សុភ័ក្រត្រុវជួបរឿងឈឺក្បាលបន្តៗទៀត បើសិនជានៅតែទាក់ទងធារី ។ ក្នុងឈុតនេះ ទស្សនិកជននឹងបានទស្សនានៅក្នុងភាគយប់នេះ ដោយសាច់រឿងនឹងបង្ហាញបន្តទៀតថា សុភ័ក្រ និងធារី ពិតជាអាចស្រឡាញ់ គ្នាបានដែរទេ បើឪពុករបស់សុភ័ក្រមិនពេញចិត្តនឹងគ្រួសារនាង ហើយណាមួយនាងមានម្តាយឪពុកម្តាយ គ្រួសារ ផឹកស្រាញៀនល្បែងទៀតផង។ ដើម្បីចង់ដឹងសាច់រឿងឈុតឆាកបែបណានោះ សូមកុំភ្លេចតាមដានទស្សនានៅក្នុងរឿង «បំណុលម្តាយ» មាននៅភីអិនអិន វេលាម៉ោង ៨យប់ ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ៕
ធារី មើលឪពុកឈឺនៅពេទ្យ
សុភ័ក្រ រាប់លុយយកឱ្យធារី
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ