© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
រឿងរ៉ាវស្នេហាត្រីកោណ ដែលបានចងជាចំណងបញ្ហាតាំងពីអតីតជាតិ រហូតមកដល់បច្ចុប្បន្នកាល បានធ្វើឱ្យនារីក្រមុំម្នាក់ រងទុក្ខឈឺផ្សា ទាំងផ្លូវកាយ និងផ្លូវចិត្តជាទីបំផុត។ ទៀនខាំ ដែលបានដាក់ចិត្ត ប្រគល់ប្រាណទៅ បុរស រូបសង្ហាម្នាក់ ត្រកូលខ្សែរាជវង្ស ត្រូវបានទទួលរងការធ្វើបាបពីសំណាក់ប្រពន្ធដើមយ៉ាងព្រៃផ្សៃ។ ដោយសារតែក្តីស្រឡាញ់ខ្លាំង លើសពីជីវិតរបស់ខ្លួន នារីកម្សត់ម្នាក់នេះ ត្រូវបាត់បង់ជីវិតគួរឱ្យខ្លោចផ្សា និងថែមទាំងបន្សល់ទុកនូវស្នាមអតីតដែលមិនអាចបំភ្លេចបាន។
ទៀនខាំ
ប្រពន្ធដើម (ផេធីម៉ា)
កាលពីវគ្គមុន ទៀនខាំ បានសច្ចាស្បថស្បែថាខ្លួននឹងមិនពាក់ព័ន្ធជាមួយម្ចាស់តូចទេ បើសិននាងបំពាន នាងនឹងត្រូវស្លាប់ជាមួយរបស់មុតស្រួច។ អ្វីដែលនាងបានសន្យានោះ នាងនៅតែមិនអាចធ្វើបានដដែល ទីបំផុត ស្នៀតសក់ ដែលរបស់បញ្ចាំចិត្តរវាងនាង និងម្ចាស់តូច ប្រែក្លាយជាអាវុធមកចាក់ ចំបេះដូងរបស់នាងក្រោមស្នាដៃដ៏ពិសពុលពីភរិយាដើមចិត្តអប្រិយ។ ពៀររំងាប់ដោយការមិនចងពៀរ ប៉ុន្តែ នាងទៀនខាំ មិនបានលើកលែងទោសឱ្យប្រពន្ធដើមរបស់ម្ចាស់តូចឡើយ លើសពីនេះ នាងថែមទាំងតាមចងកម្មចងពៀរនឹងអ្នក ដែលធ្វើបាបនាងគ្រប់ៗជាតិ ដោយយកទ្វារដ៏ធំនៃដំណាក់ ធ្វើជាសក្សីទៀតផង។
រឿងរ៉ាវ នៅតែវិលចុះវិលឡើងរវាងអតីតកាល និងបច្ចុប្បន្ន ដែលមកដល់ជាតិថ្មីនេះ ទៀនខាំ នៅតែជួបរឿងស្នេហាដែលមានតែឧបសគ្គមិនខុសពីជាតិមុនឡើយ។ តើបណ្តាសាស្នេហាត្រីកោណមួយនេះ អាចបញ្ចប់ទៅដោយក្តីសុខស្ងប់ចិត្តរៀងខ្លួន ឬទៅជាយ៉ាងណា? នោះមានតែការរង់ចាំទស្សនាភាគបន្តនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ៥:៤០នាទីល្ងាច រហូតដល់ម៉ោង ៧:០០ យប់៕
សូមទស្សនាវីអូខាងក្រោម៖
ដោយ៖