© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
២០២០កាន់តែខិតជិតមកដល់បន្តិចម្តងៗហើយ រឹតតែធ្វើឱ្យបណ្តាអ្នកគាំទ្រ ខ្សែភាពយន្តភាគខ្មែរ ទន្ទឹងរង់ចាំមើលថាតើនៅដំណាច់ចុងឆ្នាំ ២០១៩ ភីអិនអិន នឹងពាំនាំយកចំណងដៃនៃការមកដល់រឿងថ្មីៗ ជារឿងល្អមើលយ៉ាងណា និងមានការចូលរួមសម្តែងពីតារាល្បីៗណាខ្លះ។ បន្ទាប់ពីកម្រងរឿងភាគខ្មែរជាច្រើនរឿង បានរសាត់អណ្តែតចាកឆ្ងាយពីចក្ខុរបស់ ទស្សនិកជនពីមួយរឿងទៅមួយរឿងហើយនោះ ឈានមកដល់ចុងខែវិច្ឆិកានេះដែរ ភីអិនអិន នឹងនាំយករឿងភាគខ្មែរថ្មីសន្លាងមួយរឿងទៀតគឺរឿង « អ្នកម៉ាក់វ័យក្មេង » មកចាក់ផ្សាយបន្ទាប់ពីរឿង « និស្ស័យស្នេហ៍នាងមនោរាហ៍ »។
ជាមួយនឹងសាច់រឿង ប្លែក បង្កប់អត្ថន័យល្អៗសម្រាប់ស្វែងយល់ពីចំណុចខ្វះខាត នៅក្នុងសង្គមគ្រួសារនាពេលបច្ចុប្បន្ន ក៏មានបន្ថែមនូវតួអង្គសម្តែងជាច្រើន វ័យក្មេងនិងស្រស់ស្អាត មិនតែប៉ុណ្ណោះ ពួកគេមានទេព្យកោសល្យដ៍គួរឱ្យទាក់ទាញ ចូលតួដាក់មនោសញ្ចេតនាបានល្អ ជាពិសេសគឺពួកគេប្រើសំលេងពិត ដែលស្តាប់ទៅហាក់មានភាពរស់រវើក និងដាក់ងារម្មណ៍បានល្អ ដូចជាស្ថិតនៅក្នុងរឿងពិតៗ តែម្តង។ ក្នុងនោះរួមមាន ដូចជា លោក នូ ឧសភា តួឯកប្រុស សម្តែងជា លោក នរៈ ជាបុរសមានទ្រព្យ រួមទាំងមុខជំនួញធំក្នុងដៃ, កញ្ញា ឈិន មុន្នីនាថ តួនាងលីតា ជាក្មេងស្រីឆ្លាត ឆ្នាស់ តែគួរឱ្យស្រឡាញ់, កុមារី សរពេជ្ជ ម៉ានីកា សម្តែងតួ និរ័ត្ន ( កូនស្រីរបស់សលោកនរៈ) ។ ដោយឡែក សម្រាប់តួបន្ទាប់ទៀតរួមមាន កញ្ញា សាយ ចាន់រាស៊ី តួ នាងធីតា ( លេខាផ្ទាល់លោកនរៈ) ដែលក្នុងរឿងនេះ កញ្ញាមានចិត្តស្រឡាញ់លោកប្រធានរបស់ខ្លួន ហើយមានចរិតញិកញ៉ក់ ច្រណែនឈ្នានីស។ ចំណែកឯ កញ្ញា នៅ ដាណា ជាតួ អ្នកស្រីរចនា ភរិយាក្រោយរបស់លោកនរៈ , កញ្ញា ម៉ូ លីនណា ជាតួ នាងរីយា សម្តែងជាតួអង្គសង្សារលោកនរៈ ។ លើសពីនេះទៀត ក៏មានវត្តមានសម្តែងពីតារាជើងចាស់ អ្នកស្រី ប៉ែន សុផានី ( តួម្តាយចរិយា) ដែលលើកនេះ តម្រូវឱ្យអ្នកស្រីដើរតួកាចវិញម្តង។ មិនតែប៉ុណ្ណោះ មិនមែនត្រឹមតែការចូលរួមសម្តែងពីតួអង្គខាងលើទេ នៅមានតារាល្បីៗ ជាច្រើនដួងទៀតផងដែរ ដែលកាន់តែជំរុញឱ្យសាច់រឿងទាំងមូលល្អមើល ជក់ចិត្តចង់តាមដានហើយ តាមដានទៀត។
លោកនរៈ នាងរីយា និង ធីតា
កញ្ញា_នៅ_ដាណា_នាងចរិយា
នីរ័ត្ន_កូនស្រីលោកនរៈ
កញ្ញា ម៉ូ លីនណា ជាតួ នាងរីយា
នាងរីយា និង ធីតា
ដូចនេះ ដើម្បីចង់ដឹងថា តើពួកគេសម្តែងបានយ៉ាងល្អ និងសាកសមបែបណានោះ សូមកុំភ្លេចរង់ចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ក្នុងរឿង « អ្នកម៉ាក់វ័យក្មេង »ដែលនឹងផ្សាយជូនចាប់ពីថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ រៀងរាល់ថ្ងៃព្រហស្បតិ៍ ដល់ថ្ងៃសុក្រ វេលាម៉ោង ៧:៣០នាទីយប់ តទៅ៕
ដោយ៖