© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ក្នុងឱកាសពិធីកាន់បិណ្ឌដែលកំពុងប្រព្រឹត្តទៅយ៉ាងសោមនស្ស និងមុនពិធីបិណ្ឌធំចូលមកនាពេលដ៏ខ្លីខាងមុខ ក្រុមហ៊ុន ISI Steel បានរៀបចំកម្មវិធីចែក មួកសុវត្ថិភាពយ៉ាងច្រើនសន្ធឹកសន្ធាប់ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរដើម្បីពាក់ពេលធ្វើដំណើរទៅវត្ត និងស្រុកកំណើតរៀងៗខ្លួន។
កម្មវិធីដ៏ពិសេសមិនធ្លាប់មានពីមុនមកនេះ ប្រព្រឹត្តទៅនៅសង្វៀនអធិរាជគុនខ្មែរ ISI PALM របស់ PNN ដោយមានការចូលរួមដោយតំណាងក្រុមហ៊ុនដ៏ធំខាងលើ និងទទួលបានការសាទរពីសំណាក់ ប្រិយមិត្តដែលចូលរួមទស្សនាការប្រកួតដ៏កក្រើកកាលថ្ងៃអាទិត្យ ទី២២ ខែកញ្ញា។ តំណាងក្រុមហ៊ុន ISI Steel សង្កត់ធ្ងន់ថា កម្មវិធីចែកមួកនេះត្រូវបានគណៈគ្រប់គ្រងសម្រេចរៀបចំឡើង ព្រោះខ្វាយខ្វល់ពីសុវត្ថិភាពជនរួមជាតិ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ អំឡុងពិធីបុណ្យដ៏ធំរបស់ខ្មែរ។
ក្រុមហ៊ុនដែលតែងតែចូលរួមកិច្ចការសង្គម និងវិស័យកីឡាមួយនេះបានឆ្លៀតផ្ដាំ ផ្ញើសាធារណជនរក្សាការប្រុងប្រយ័ត្ន ខ្ពស់ពេលធ្វើដំណើរមិនថាទីចិត្តទីឆ្ងាយ និងប្រកបដោយសុវត្ថិភាព ស្របតាមពាក្យស្លោករបស់រាជរដ្ឋាភិបាល គឺ” ថ្ងៃនេះស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍”៕
ដោយ៖