© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខុសប្លែកពីសព្វមួយដងដែល កម្មវិធី «គ្រួសាររីករាយ» របស់ទូរទស្សន៍PNN ផ្តល់ឱកាសឱ្យកុមារឆ្លាតវៃប្រុសស្រីនិងសមាជិកគ្រួសាររបស់ពួកគេ បានចូលរួមលេងហ្គេមកម្សាន្តសប្បាយហើយឈ្នះរង្វាន់យកត្រលប់ទៅផ្ទះវិញនោះ សម្រាប់សប្តាហ៍ពិសេសចំទិវាកុមារអន្តរជាតិនេះវិញ អ្នករៀបចំកម្មវិធីបានសម្រាំងសកម្មភាពដ៏អស្ចារ្យមិនធ្លាប់មានពីមុនមក ដោយអញ្ជើញកុមារមកពី អង្គការស៊ីសា(SISHA) ឱ្យមកទទួលយកភាពរីករាយរហូតសួនសត្វសាហ្វារីតែម្តង។ បន្ថែមលើរង្វាន់ និងវត្ថុអនុស្សាវរីយជាច្រើន ដែលកុមារគ្រប់រូបមកពីស៊ីសាបានទទួល PNNបានផ្តល់ឱ្យពួកគេនូវជំនួបដ៏កម្រជាមួយក្រុមតារាប្រចាំស្ថានីយ ព្រមទាំងពេលវេលាដ៏អស្ចារ្យបានលេង និងរីករាយជាមួយថ្នាក់ដឹកនាំកំពូលរបស់PNNថែមទៀត។
លោកឧកញ៉ា លី ឆូកឆៃ អគ្គនាយករបស់ស្ថានីយទូរទស្សន៍PNN និងក្រុមតារាប្រចាំស្ថានីយ
មានទាំងមានអារម្មណ៍ប្លែក ភ្ញាក់ផ្អើល រំភើប និងរីករាយលាយឡំគ្នា កុមារប្រមាណ៤០នាក់មកពីអង្គការស៊ីសា អាចទទួលបានវេលាដ៏អស្ចារ្យនេះរួមគ្នាទ្រង់ទ្រាយធំស្ទើរពេញមួយថ្ងៃតែម្ដង ព្រោះបានលេងសប្បាយរហូត ចាប់តាំងពីច្រកទ្វារចូលសួនសត្វ ហើយបន្តដំណើរទាំងសំណើចមិនចេះដាច់ពាសពេញបរិវេណកន្លែងកម្សាន្តដ៏ធំប្រចាំប្រទេសកម្ពុជាជាមួយគ្នា លុះកម្មវិធីពិសេសបញ្ចប់។ ការរៀបចំកម្មវិធីពិសេស ចំថ្ងៃទិវាកុមារអន្តរជាតិ២០១៩នេះPNN ពិតជាមិនធ្វើឱ្យអ្នកទស្សនាខកចិត្តទេ ព្រោះគ្រប់សកម្មភាពទាំងអស់សុទ្ធរៀបចំយ៉ាងល្អិតល្អន់ ដើម្បីញ៉ាំងភាពរីករាយដល់កុមារ។
សម្រាប់កុមារគ្រប់រូបជាអ្នកចូលរួមកម្មវិធីគ្មានទេពាក្យថាធុញ ព្រោះមានទាំងកម្មវិធីលេងហ្គេមល្បងប្រាជ្ញាឈ្នះរង្វាន់ថែមលើវត្ថុអនុស្សាវរីយដែលពួកគេបានទទួលស្រាប់ មានទាំងកម្មវិធីឱ្យក្មេងៗសម្តែងបង្ហាញសមត្ថភាពពិសេស ហើយអាចកម្សាន្តនឹងកម្មវិធីសប្បាយៗផ្សេងទៀតដែលខាងសួនកម្សាន្តបានរៀបចំត្រៀមទទួលថែមទៀត។ ទិវាកុមារអន្តរជាតិ រីករាយគ្មានដែនកំណត់ តាមរយៈការទស្សនាកម្មវិធី «គ្រួសាររីករាយ» របស់PNN។
តើ «កម្មវិធីគ្រួសាររីករាយ» ចំថ្ងៃប្រារព្ធទិវាកុមារអន្តរជាតិនាឆ្នាំនេះពិសេស ហើយផ្តល់នូវភាពរីករាយខ្លាំងដល់កម្រិតណា? សូមរង់ចាំទស្សនាការចាក់ផ្សាយកម្មវិធីនេះ តាមរយៈទូរទស្សន៍PNN នាថ្ងែទី០១ មិថុនា វេលាម៉ោង១៩:៣០នាទី រហូត២០:០០យប់៕
អត្ថបទ៖ កញ្ញា ឃុន វ៉ាន់ដា
ដោយ៖