© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅថ្ងៃស្អែកនេះ ទស្សនិកជននឹងបានទស្សនារឿងភាគចិនមួយរឿងទៀតហើយ ប៉ុន្តែលើកនេះគឺជារឿងបែបសម័យវិញម្តង ហើយជឿជាក់ថាទស្សនិកជនគ្រាន់តែក្រឡេកឃើញចំណងជើងរឿងក៏មានការចាប់អារម្មណ៍មុនទៅហើយ ដោយចំណងជើងនៃរឿងនេះគឺ កំពូលម្ចាស់ក្សត្រីយ៍តថ្លៃ។
រឿង កំពូលម្ចាស់ក្សត្រីយ៍តថ្លៃ គឺជារឿងភាគចិនដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍នៃប្រទេសចិនក្នុងអំឡុងចុងឆ្នាំ២០២១ ដោយបានបែងចែកចេញជា៤០ភាគ។ រីឯសាច់រឿងវិញ គឺនិយាយអំពីតួឯកស្រីដែលមានឈ្មោះថា សៀវឈាន នាងត្រូវបានគូដណ្តឹងរបស់នាង រត់ចោលនាងក្នុងអំឡុងពេលកំពុងតែប្រព្រឹត្តិពិធីភ្ជាប់ពាក្យ នៅក្នុងសណ្ឋាគារ Ever Green ដែលសណ្ឋាគារនោះត្រូវបានគ្រប់គ្រងដោយតួឯកប្រុសមានឈ្មោះថា សឺនីង។ ពេលកំពុងតែមានបញ្ហា សៀវឈាន ក៏មានរឿងជាមួយនឹងអ្នកគ្រប់គ្រងសណ្ឋាគារមានឈ្មោះថា សឺនីង នឹងបានធ្វើអោយគេយល់ច្រឡំថា រឿងរ៉ាវទៅជារញ៉េរញ៉ៃបែបនេះក៏ព្រោះតែសៀវឈានជាអ្នកធ្វើ។
រយៈពេលកន្លងទៅបីឆ្នាំសៀវឈានក៏បានក្លាយជាម្ចាស់ក្រុមហ៊ុនមួយគឺជាក្រុមហ៊ុនទទួលរៀបចំពិធីមង្គលការ ក្រោយមកទៀតនាងក៏ទទួលបានភ្ញៀវម្នាក់ដែលត្រូវការកក់សណ្ឋាគាររបស់ សឺនីង។ ព្រោះតែកាងារទើបធ្វើអោយសឺនីង និងសៀវឈាន បានជួបគ្នាម្តងទៀត ហើយអ្នកទាំងពីរក៏ចាប់ផ្តើមមានទំនាក់ទំងបែបធ្វើការរហូតស្និទ្ធស្នាលក្លាយជាស្នេហា។
តើសាច់រឿងពេញល្អមើលយ៉ាងណា? កុំភ្លេចរង់ចាំតាមដានទស្សនារឿង កំពូលម្ចាស់ក្សត្រីយ៍តថ្លៃ ចាក់ផ្សាយចាប់ពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ១២ ដល់ម៉ោង ១ថ្ងៃត្រង់ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ទស្សនាវីដេអូខ្លីសូមចុច៖
https://www.facebook.com/share/v/1DDfRYvAau/
ដោយ៖ វ៉ាន់ណែត