© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
នៅយប់នេះកម្មវិធី CAMBODIA LITE Station នឹងវិលត្រឡប់មកជួបទស្សនិកជនសារជាថ្មីជាមួយរដូវកាលទី៣ ដែលនឹងផ្តល់ជូននូវទស្សនីយភាពថ្មី ប្លែក និងកាន់តែអស្ចារ្យជាងរដូវកាលទី១ និងរដូវកាលទី២។ ចូលមកកាន់រដូវកាលទី៣នៃកម្មវិធីតន្ត្រីកម្សាន្តបែប Acoustic CAMBODIA LITE Station នេះដែរ នឹងនាំអារម្មណ៍ទស្សនិកជនទៅទស្សនាជាមួយនឹងរមណីយដ្ឋានស្អាតៗ ប្លែកៗ ទេសភាពត្រជាក់ភ្នែកជាច្រើនកន្លែងនៅក្នុងប្រទេសកម្ពុជាយើង។
មិនត្រឹមតែប៉ុណ្ណោះក៏មានការជជែកកម្សាន្តសប្បាយទាក់ទងនឹងបទពិសោធន៍ជីវិត និងបទពិសោធន៍នៅក្នុងវិថីសិល្បៈរវាងពិធីការនីកញ្ញា ពេជ្រ ច័ន្ទធីតា ឬពិធីករ យ៉ារ៉ូ ជាមួយតារាកិត្តិយស។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ពីកម្មវិធីនឹងតែងតែផ្តល់ជូននូវបទចម្រៀងពីរោះៗ បទចម្រៀងចាក់ដោតអារម្មណ៍ ដោយមានការប្រគំបទភ្លេងបែប Acoustic ជឿជាក់ថាទស្សនិកជនបានទស្សនាហើយនឹងបំបាត់អស់នូវភាពនឿយហត់ក្រោយពេលបំពេញកាងារ និងការសិក្សារ។
ចំពោះសប្តាហ៍ទី១ រដូវកាលទី៣នេះ នឹងមានវត្តមានតារាកិត្តិយសកញ្ញា CHIWAWA និង ក្រុមតន្ត្រី The Weakend Band។ តារាកិត្តិយសបានត្រៀមរួចរាល់នូវការផ្តល់ជូនបទចម្រៀងជាច្រើនបទសម្រាប់ទស្សនិកជន។
កុំភ្លេចរង់ចាំតាមដានទស្សនាកម្មវិធី CAMBODIA LITE Station រដូវកាលទី៣ នៅយប់ថ្ងៃសុក្រនេះ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន និង ផេក + YouTube ផ្លូវការ Cambodia Beer: https://www.youtube.com/channel/UCu8TG0JmrR4vBB9dGXE30JQ
...
នាំមកជូនផ្តាច់មុខដោយ៖
CAMBODIA LITE ស្រាលស្រទន់ជួបជុំបានយូរ
ដោយ៖ វ៉ាន់ណែត