© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
សប្តាហ៍នេះកម្មវិធី Freshy Winner បានពាំនាំនូវចំណីអារម្មណ៍ថ្មីៗ ប្លែកៗ ជាពិសេសក្នុងអំឡុងពិធីកាន់បិណ្ឌនេះ កម្មវិធិ Freshy Winner បានរៀបចំឆាក អោយសាកសម មើលទៅប្រៀបដូចជាជីវិតជាក់ស្តែង មានទាំងនំនែកខ្មែរ នំអន្សមជ្រូក អន្សមចេក នំបត់ នំគមជាដើម មើលទៅពិតជាប្លែកភ្នែកទាក់អារម្មណ៍យ៉ាងខ្លាំង ។ យ៉ាងណាមិញ បើយើងក្រឡេកទៅមើលការស្លៀកពាក់របស់ ពិធីករពិធីការនី និងតារាកិត្តិយសវិញ គឹស្លៀកបែបប្រពៃណីជាតិខ្មែរ សមនឹងពិធីបុណ្យភ្ជុំបិណ្យនេះតែម្តង។ ដោយឡែក វត្តមានតារាកិត្តិយសសប្តាហ៍នេះ សុទ្ធសឹងតែជាតារាកំប្លែងស្ងួតបុិនខាងវោហាស័ព្ទមិនចេះរីងស្ងួត ក្នុងនោះដែររួមមាន ៖ កញ្ញា នូឌី , កញ្ញា បំពង់ ស៊ីមុំាង នៅក្នុងក្រុមទឹកត្រឡាច នឹងប្រកួតជាមួយ កញ្ញា ស៊ូស៊ី និង ហ៊ាទី នៅក្នុងក្រុម តែទឹកឃ្មុំ ។
បេក្ខជនទាំងបួនរូបនឹងត្រូវឆ្លងកាត់វិញ្ញាសារដែរកម្មវិធីបានដាក់ជូនរួចជាស្រេចក្នុងនោះរួមមាន៖ ហ្គេមទី១ ហាមងាកក្រោយ Version 2, ហ្គេមទី២ កាយវិការប្រហារបេះដូង Version 2 , ហ្គេមទី៣ នៅឯណា? និង ហ្គេមទី៤ Version បំពេញចន្លោះបទចម្រៀង។ ចំពោះហ្គេមទាំងបួននេះ តម្រូវអោយបេក្ខជនទាំងពីរក្រុមមានភាពឆ្លាតវៃ រហ័សរហួន ព្រមជាមួយនឹងទេពកោសល្យ ទើបអាចទទួលបានជ័យជំនះបានប្រាក់លានពីកម្មវិធីវិលត្រលប់ទៅផ្ទះវិញ។
ទន្ទឹមនឹងការឆ្លងកាត់វិញ្ញាសារ ទស្សនិកជនក៏នៅតែទទួលបាននៅភាពសប្បាយរីករាយ ពីកាយវិការ នឹងពាក្យសំដីនិយាយឌឺដងផ្លែផ្កា ដែលញុំាងអោយកម្មវិធីកាន់តែមានភាពរស់រវើកថែមទៀត។
ចង់ដឹងថា តើទាំងពីរក្រុមនឹងត្រូវឆ្លងកាត់វិញ្ញាសារយ៉ាងណាខ្លះ? សូមកុំភ្លេចរង់ចាំទស្សនាក្មុងកម្មវិធី Freshy Winner ដែលនឹងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅថ្ងៃ អាទិត្យ ទី១៤ ខែកញ្ញា ឆ្នាំ២០២៥ វេលាម៉ោង៦ដល់ម៉ោង ៧យប់តទៅ៕
នាំមកជូនជាពិសេសផ្តាច់មុខដោយ ទឹកផ្លែឈើ Freshy ពីផ្លែឈើពិត ១០០% ។
ដោយ៖ ស្រីមុំ