© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ល្ងាចនេះរឿង ល្បែងស្នេហា នឹងមានឈុតឆាកថ្មីដែលធ្វើអោយទស្សនិកជនអាចនឹងគិតថា នុត ដូចជាប្រច័ណ្ឌនឹង ឡាក់ខាណាយ ខ្លាំងពេកហើយ ប៉ុន្តែក៏មានបញ្ចូលនូវភាពក្រម៉ិចក្រមើមពីតួឯកស្រីដូចគ្នា។
នៅឈុតមួយដែល ឡាក់ខាណាយ បានណាត់គ្នាជាមួយ នុត ដើម្បីញុំាបាយជាមួយគ្នាពេលល្ងាច ស្រាប់តែ នុត មិនបានមកដោយរវល់មើលប៉ាដែលកំពុងតែឈឺ ធ្វើអោយឡាក់ខាណាយ រង់ចាំ នុត រហូតដល់យប់ជ្រៅទើបសម្រេចចិត្តថាញុំាតែម្នាក់ឯង ប៉ុន្តែក្នុងចិត្តនៅអន់ចិត្តនៅឡើយ។
ស្អែកឡើងនុតបានយកបង្អែមមួយចានមកអោយ ឡាក់ខាណាយ ដើម្បីជាការលួងចិត្តដែលខ្លួនមិនបានមកញុំាបាយជុំគ្នាកាលពីពេលល្ងាច ប៉ុន្តែគួរអោយស្តាយ ឡាក់ខាណាយ បានចេញទៅក្រុមហ៊ុនបាត់ទៅ។ ចៃដន្យនុតបានឃើញ ឡាក់ខាណាយ កំពុងតែអង្គុយញុំាបាយជាមួយក្រុមការងារនិងមានបុគ្គលិកស្រីម្នាក់កំពុងតែញុំាជាមួយគ្នា។ គ្រាន់តែឃើញភ្លាមធ្វើអោយ នុត ទប់ចិត្តមិនបានក៏ទៅដល់កន្លែងញុំាអីភ្លាម។
តើនឹងមានរឿងអ្វីកើតឡើង បន្ទាប់ពីនុតទៅដល់កន្លែងញុំាអី? កុំភ្លេចរង់ចាំតាមដានទស្សនា នាល្ងាចនេះ វេលាម៉ោង ៥:៥០នាទីល្ងាច នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖