© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅសប្តាហ៍នេះកម្មវីធី ឆ្ងាញ់ Check In នឹងនាំអារម្មណ៍ទស្សនិកជនទៅទស្សនាជាមួយការភ្លក់មុខម្ហូបឆ្ងាញ់ៗពីហាងល្បីមួយកន្លែងទៀតហើយ ដោយហាងនោះមានឈ្មោះថា តាសេត។ ក្រឡេកមកមើលតារាកិត្តិយសចូលរួមនៅសប្តាហ៍នេះគឺអ្នកនាង ជេនី។ អ្នកនាងធ្លាប់បានបង្ហាញវត្តមានក្នុងកម្មវីធី ឆ្ងាញ់ Check In ម្តងរួចមកហើយ ប៉ុន្តែនៅសប្តាហ៍នេះ អ្នកនាង រួមជាមួយនឹងពិធីករ ពិធីការនី គឺកញ្ញា យ៉ែម ស្រីពេជ្រ និង ហ៊ាទី នឹងមកបង្ហាញនូវមុខម្ហូបដ៏មានឱជារសជាច្រើនមុខទៀត សុទ្ធសឹងតែជាមុខម្ហូបឆ្ងាញ់ៗប្រចាំហាង តាសេត ផ្ទាល់តែម្តង។
ជាការពិតណាស់ ឆ្ងាញ់ Check In ជាកម្មវិធីមួយដែលតែងតែបង្ហាញជូននូវមុខម្ហូបឆ្ងាញ់ៗជាច្រើនមុខ នៅក្នុងអាហារដ្ឋានល្បីៗជាច្រើនកន្លែងនៅរាជធានីភ្នំពេញ។ មិនត្រឹមតែប៉ុណ្ណោះ ពិធីករ និងពិធីការនី ទាំងពីររូប និងបង្ហាញជាមួយកាយវិការ ពាក្យសំដីកំប្លុកកំប្លែង ជាមួយតារាកិត្តិយស ធ្វើអោយការទទួលទានអាហារកាន់តែមានឱជារសបន្ថែមទៀត។ ឆ្ងាញ់ Check In ចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ វេលាម៉ោង ១១:៣០ ព្រឹកតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត