© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅល្ងាចនេះទស្សនិកជននឹងបានទស្សនាភាគបន្តនៃរឿង សូរ្យគ្រាសស្នេហ៍ នៅភាគទី២។ ភាគនេះគឺជាភាគដ៏គួរអោយសោកសៅ ដែលលោកប៉ារបស់រីណាត្រូវបានស្លាប់ ដោយនៅសុខៗមិនដឹងមូលហេតុអ្វីគាត់ក៏មានអាការៈឈឺបេះដូង និងមានបែកពពុះមាត់។ នៅក្នុងបន្ទប់គេងរបស់ពូឆាយ ប៉ូលីសបានរកឃើញថ្នាំដែលពូឆាយតែងតែប្រើជាប្រចាំនោះគឺថ្នាំបេះដូង ប៉ុន្តែគាត់បានប្រើថ្នាំនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ មិនដែលមានបញ្ហាអ្វីឡើយ ទើបតែនៅយប់ថ្ងៃកើតហេតុ មិនដឹងថាតើគាត់បានប្រើថ្នាំនេះ ឬក៏បានប្រើថ្នាំអ្វីផ្សេងទៀតឡើយ ហើយក៏មិនដឹងដែរថាថ្នាំដែលប្រើនេះគឺជាថ្នាំបេះដូងរបស់ពូឆាយពិតដែរទេ? តើអាចទេដែលមានអ្នកលួចប្តូរថ្នាំរបស់ពូឆាយនោះ?
បើសិនជាមាននរណាម្នាក់បានលួចប្តូរថ្នាំរបស់ពូឆាយមែន មានន័យថាម្នាក់នោះប្រាកដជាមានមហិច្ឆតាចង់បានអ្វីផ្សេងទៀតក្រៅពីការសម្លា.ប់ពូឆាយជាមិនខាន ព្រោះមានតែពូឆាយទេ ដែលដឹងរឿងផ្ទៃក្នុងក្រុមហ៊ុនច្រើនជាងគេរបស់លោកកានដែលជាប៉ារបស់កន ហើយក៏ជាអ្នកដែលដឹងរឿងរ៉ាវជាច្រើនពាក់ព័ន្ធនឹងអ៊ំស្រីរបស់កនផងដែរ។
តើទស្សនិកជនសង្ស័យលើនរណាដែលមានគំនិតអាក្រក់ប៉ុនប៉ងសម្លា.ប់ពូឆាយ? ចង់ជ្រាបច្បាស់ពីអាថ៍កំបាំងនេះ កុំភ្លេចរង់ចាំតាមដានទស្សនារឿង សូរ្យគ្រាសស្នេហ៍ ចាក់ផ្សាយរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃអាទិត្យ វេលាម៉ោង ៦ល្ងាចតទៅ នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន៕
ដោយ៖ ម៉ី វ៉ាន់ណែត