© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
សង្វៀន Ganzberg Kunkhmer Super Strike បានឈានដល់សប្ដាហ៍ថ្មីមួយទៀតហើយនាថ្ងៃអាទិត្យ ទី១៩ ខែឧសភានេះ ជាមួយនឹងការប្រកួតលក្ខណៈអន្តរជាតិដ៏កក្រើកពីរគូ និងការប្រកួតគុនខ្មែរប៉ះគុនខ្មែរចំនួនបីគូបន្ថែមទៀតផងដែរ។ បេក្ខភាពជើងខ្លាំងគុនខ្មែរនឹងមានវត្ថមានក្នុងសប្ដាហ៍នេះមានដូចជាស្ដេចតុកែ ធន់ វណ្ណា ត្រូវតតាំងជាមួយអ្នកលេងសាំម៉ូរៃជប៉ុន ណាកាម៉ូរ៉ា ហ្ស៊ីនណូស៊ូកិ ដែលអ្នកទាំងពីរណាត់គ្នាលើប្រភេទទម្ងន់ ៦០គីឡូក្រាម រីឯខ្លារខិនចង្កូមពិស ខេម ចាន់ ជួបអ្នកប្រមាញ់ខេត្តឧប៊ុន ឃុមកៀត កៀតឆងមិក ដែលការប្រកួតធ្វើឡើងលើប្រភេទទម្ងន់ ៥៧គីឡូក្រាម ។ ចំពោះការប្រកួតមិត្តភាពអន្តរជាតិទាំងពីរគូខាងលើនេះប្រព្រឹត្តទៅលើលក្ខន្តិកៈគុនខ្មែរ ប្រាំទឹក ក្នុងមួយទឹក មានរយៈពេលបីនាទី ។
ចំណែកឯការប្រកួតលក្ខណៈមិត្តភាពគុនខ្មែរបីគូផ្សេងទៀតនោះ គឺអ្នកប្រដាល់មកពីបញ្ជាការដ្ឋានទ័ពពិសេស ឡៅ ប៊ុនហេង នឹងត្រូវចួបជាមួយ គា ស្រ៊ុន របស់ក្លិបគុនខ្មែរអន្តរជាតិ ចំណែកឯអ្នកប្រដាល់វ័យក្មេងក្លិបមេសថ្ងកខេត្តស្វាយរៀង មិត្ត ចាន់ម៉ើយនឹងត្រូវប្រកួតជាមួយ ម៉ាលី ខ្លាតូច មកពីក្លិបអិនភីអិនសសុម៉ាលី សម្រាប់គូបើកឆាកវិញគឺជាការប៉ះគ្នារវាង ពេជ្រ ចៅចាប របស់ក្លឹបពេជ្រ សុផាន់គុនខ្មែរ និងអ្នកប្រដាល់វ័យក្មេង ធន់ ចំរើន របស់ក្លិបប្រដាល់ក្រសួងការពារជាតិ។
សូមប្រិយមិត្តចូលរួមធ្វើជាសាក្សីនៃការប្រកួតដ៏កក្រើកអស្ចារ្យនេះ ដោយចូលរួមទស្សនាឱ្យបានច្រើនកុះករ ដែលការប្រកួតនឹងចាប់ផ្ដើមផ្សាយផ្ទាល់ចាប់ពីវេលាម៉ោង ១រសៀលតទៅ នៅលើកញ្ចក់ ទូរទស្សន៍ ភីអិនអិន, ហ្វេសបុកផេក, ទំព័រយូធូប PNN Sports និងហ្វេសបុក Beer Ganzberg។ ម្រាប់បងប្អូនដែលទស្សនាតាមទូរស័ព្ទដៃសូមកុំភ្លេចស៊ែចែករំលែកផងណាដើម្បីចែករម្លែកការប្រកួតគុនខ្មែររបស់យើងទៅកាន់ពិភពលោកឱ្យពិភពលោកកាន់តែស្គាល់ថែមទៀត។
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ក្រុមកាងារភីអិនអិន