© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
នៅថ្ងៃនេះ ទស្សនិកជននឹងបានទស្សនារឿងភាគខ្មែរថ្មីសន្លាងមួយទៀតដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន មានចំណងជើងថា បុព្វេនិម្មិត ។ គ្រាន់តែឃើញចំណងជើងរឿង ជឿជាក់ថាទស្សនិកជនប្រាកដជាឆ្ងល់ហើយថាតើ បុព្វេនិម្មិត នេះមានអត្ថន័យយ៉ាងណា។
រឿង បុព្វេនិម្មិត នេះគឺជាកម្រងសាច់រឿងថ្មី ប្លែក ដែលមិនធ្លាប់មានពីមុនមក ដោយច្របាច់បញ្ចូលគ្នាទាំងជាតិបច្ចុប្បន្ន និងអតីតជាតិ ដែលបានជាប់ជំពាក់គ្នារហូតមក។ បុព្វេនិម្មិត និយាយពីស្នេហាប្រុសស្រីមួយគូ ដែលបានជាប់ជំពាក់និស្ស័យគ្នាតាំងពីអតីតជាតិ រហូតមកដល់ជាតិបច្ចុប្បន្ន! កាលពីនៅអតីតជាតិ តួស្រីឈ្មោះ ចន្ទកេសរ ត្រូវបានព្រះបិតាបង្ខំអោយរៀបអភិសេកជាមួយបុរសដែលជារាស្ត្រសាមញ្ញាម្នាក់ឈ្មោះ មានន្ទ ទំាងដែលនាងមិនបានពេញចិត្ត។
ក្រោយពេលរៀបអភិសេករួចហើយ ចន្ទកេសរ ហាមមិនអោយមានន្ទហៅនាងថាអូនឡើយ និងបានធ្វើបាបមានន្ទយ៉ាងខ្លាំង ចំណែកមានន្ទវិញបើទោះបីជាភរិយាអោយធ្វើបែបណាក៏មិនប្រកែកអ្វីទាំងអស់ព្រោះតែចិត្តស្រឡាញ់នាងខ្លាំង។រហូតមកដល់ជាតិបច្ចប្បន្នឯណេះវិញ ចន្ទកេសរ មានឈ្មោះថាលីន ចំណែក មានន្ទវិញមានឈ្មោះថាជេម អោយតែពេលដែលអ្នកទាំងពីរបានជួបគ្នា ជេម តែងធ្វើទុក្ខបេះដូងស្ទើស្លាប់ស្ទើរស់ ប៉ុន្តែនៅពេលគ្រូពេទ្យពិនិត្យមិនឃើញមានសញ្ញារោគបេះដូងអ្វីទាំងអស់។
មានរឿងទើបមានហេតុ តើមូលហេតុអ្វីបានជា ជេម តែងតែធ្វើទុក្ខបេះដូងរាល់លើកដែលបានជួបជាមួយ លីន ? តើជាតិបច្ចុប្បន្នមានជាប់ពាក់ព័ន្ធអ្វីនឹងអតីតជាតិ? រឿង បុព្វេនិម្មិត ចាក់ផ្សាយរៀងរាលថ្ងៃចន្ទ ដល់ថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៨យប់តទៅ នៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ ម៉ី វ៉ាន់ណែត