© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការប្រគំតន្ត្រីបែបថ្មី និងដ៏ធំប្រចាំស្ថានីយទូរទស្សន៍ PNN KIZZ Concert នៅថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤ នេះ ទស្សនិកជននឹងបានជាមួយតារាចម្រៀងស្រីល្បីៗកំពុងពេញនិយមពីសំណាក់មិត្តៗយុវវ័យចំនួន ៥ដួង។ តារាចម្រៀងវ័យល្បីៗដែលកំពុងពេញនិយមពីសំណាក់ទស្សនិកជនក្នុងសប្ដាហ៍នេះមានដូចជា កញ្ញា ស៊ូ ស៊ីរីកា លោក នី រតនា កញ្ញា កែវ ច័ន្ទដាលីន កញ្ញា ហា លីហ្សា និង KIZZ SUPER FAN TOP 1 លោក អ៊ីវ ចាន់រិទ្ធ ។
តារាល្បីៗកំពុងមានឈ្មោះបោះសំឡេងខាងលើនឹងមិនធ្វើឱ្យទស្សនិកជនខកបំណងនោះទេ ដោយពួកគេនឹងពាំនាំបទចម្រៀងថ្មីប្លែក ដែលកំពុងពេញនិយមនាពេលបច្ចុប្បន្នដើម្បីញាំងឱ្យកម្មវិធីប្រគំតន្ត្រីទាំងមូលកាន់តែសប្បាយរីករាយ។
មិនត្រឹមតែបានជួបតារាល្បីៗខាងលើប៉ុណ្ណោះទេ កម្មវិធីប្រគំតន្រ្តី KIZZ Concert ក៏នៅតែបើកឱកាសអោយអ្នកទស្សនាដែលមានទេពកោសល្យសិល្បៈ មកបង្ហាញសមត្ថភាពផងដែរ។ រៀងរាល់ខែនឹងមានបេក្ខភាពមកបង្ហាញសមត្ថភាព ហើយមានឱកាសច្រៀងរួមគ្នាដោយផ្ទាល់ជាមួយតារាចម្រៀងអាជីព ហើយការប្រកាសស្វែងរកនិងជ្រើសរើសបេក្ខភាពមានសមត្ថភាពនឹងធ្វើឡើងតាមរយៈផ្ញើវីដេអូឃ្លីបសម្តែងរបស់សាម៉ីខ្លួនចូលមកប្រអប់សារទំព័រហ្វេសប៊ុក PNN TV Cambodia និងទំព័រហ្វេសប៊ុក KIZZ។ រៀងរាល់ខែក្រុមការងារផលិតកម្មវិធីនឹងជ្រើសយកបេក្ខភាព ៥ រូប ដើម្បីដាក់អោយបោះឆ្នោតតាមរយៈការបង្ហោះឃ្លីបវីដេអូទាំង៥ នៅលើផេក PNN TV Cambodia ។ បេក្ខភាព ដែលមានការគាំទ្រខ្លាំងជាងគេបំផុត ១រូប ក្នុងចំណោម៥រូប នឹងត្រូវជ្រើសអោយមានឱកាសច្រៀងដោយផ្ទាល់ក្នុងកម្មវិធីប្រគំតន្រ្តី KIZZ Concert ។
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ អ៊ីង សូឡា