© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
រឿងភាគចិនបូរាណ សុបិន្តស្នេហ៍និទាយឃរដូវ នៅថ្ងៃនេះ ដល់វគ្គល្អមើលហើយ ព្រោះជាវគ្គដែលត្រូវប្រកាសរកម្ចាស់ជ័យលាភីលេខ១នៃការផលិតក្រែមម្សៅ។ ចំពោះពិធីប្រកាសជ័យលាភីនេះមានការចូលរួមពីព្រះអង្គម្ចាស់ដោយផ្ទាល់ ជាលទ្ធផលនោះដំបូងបានទៅលើព្រះនាងម្ចាស់ដែលជាអ្នកឈ្នះប៉ុន្តែក្រោយមកសុំាងអ៊ីក៏បានឃើញដៃរបស់ព្រះនាងម្ចាស់ក្លែងក្លាយនោះមានរបួស ស៊ុំាងអ៊ី ក្រោយពេលឃើញបែបនេះក៏ដឹងច្បាស់ថាបណ្តាលមកពីការប្រើប្រាស់ប៉ារ៉ត ដែលដាក់នៅក្នុងក្រែមម្សៅនោះច្រើនលើសកម្រឹត ទើបបណ្តាលអោយមានប្រតិកម្មនេះកើតឡើង។ ភ្លាមនោះមិនបង្អង់ឡើយ ស៊ុំាងអ៊ី បានប្រាប់ទៅព្រះអង្គម្ចាស់ភ្លាមអំពីបញ្ហានេះ ព្រះអង្គម្ចាស់ក្រោយទទួលបានការពន្យល់ពីស៊ុំាងអ៊ី ក៏សម្រេចព្រះទ័យប្រគល់ជ័យលាភីអ្នកឈ្នះទៅសុំាអ៊ីវិញ។
រឿងរ៉ាវនេះនៅមិនទាន់អស់នៅឡើយ ក្រោយមានរឿងនេះកើតឡើង ព្រះនាងម្ចាស់ក្លែងក្លាយរួមនឹងលោកម្ចាស់លីងក៏បានយករឿងសុំាងអ៊ីដែលជាប្រពន្ធក្លែងបន្លំនោះមកបកអាក្រាតខ្ទេចគ្មានសល់ រីឯព្រះអង្គម្ចាស់លីង ក៏លើកយកករឿងសុំាងអ៊ីគឺជាកូនស្រីរបស់បក្សតែ ដែលជាបក្សក្បត់នឹងរាជការមកលាតត្រដាងនៅចំពោះមុខព្រះអង្គ។ ចំណែកសុំាងអ៊ីក៏បានទូលព្រះអង្គពីរឿងព្រះនាងម្ចាស់នោះ តាមពិតជាព្រះនាងម្ចាស់ក្លែងក្លាយតែប៉ុណ្ណោះ។ ក្រោយផ្ទះរឿងអាថ៍កំបាំងទាំងអស់នេះហើយទាំង យូយៀក សុំាងអ៊ី និងលោកម្ចាស់លីងត្រូវទទួលទោសទាំងអស់។ ប៉ុន្តែរឿងនះនៅមិនទាន់ចប់នៅឡើយ ព្រះអង្គម្ចាស់ និងអ៊ីសៀននឹងរកការពិតនៅពីក្រោយរឿងរ៉ាវទាំងអស់ដែលកើតឡើង ដែលធ្វើអោយមានការភ័ន្តច្រឡំអស់រយៈពេលជាច្រើនឆ្នាំ។
តើការពិតនៅពីក្រោយខ្នងនោះគឺជាអ្វី? តើអ៊ីសៀននឹងធ្វើបែបណាដើម្បីរកភស្តុតាងការពិតនោះបាន? តើនរណាដែលជាមេក្លោងធំនៃរឿងទាំងនេះ? ចង់ជ្រាបច្បាស់ កុំភ្លេចរង់ចាំតាមដានទស្សនារឿង សុបិន្តស្នេហ៍និទាយឃរដូវ ចាក់ផ្សាយនៅរៀងរាល់ថ្ងៃចន្ទ ដល់ថ្ងៃព្រហសប្បតិ៍ វេលាម៉ោង ១២ថ្ងៃត្រង់តទៅ៕
ដោយ៖ ម៉ី វ៉ាន់ណែត