© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
ឆានុន និងវ៉ា គឺជាគូដណ្តឹងនឹងគ្នា ដែលមហាជនបានដឹងលឺពីរឿងទំនាក់ទំនងស្នេហារបស់ពួកគេទាំងពីរ។ បើមើលពីខាងក្រៅ គូស្នេហ៍មួយគូនេះ ហាក់ដូចជារីករាយនៅលើគំនរទ្រព្យសម្បតិ្តដ៏ច្រើន ប៉ុន្តែក្តីសុខពិតប្រាកដនោះ គឺស្ថិតនៅក្នុងចិត្តរៀងៗខ្លួន។ ដោយសារតែ ចរិតព្រាននារីមិនចេះកែរបស់ ឆានុន បានធ្វើឲ្យវ៉ា អស់ចិត្តបន្តិចម្តងៗ ហើយរកជំនួសបាននូវអ្នកស្អំបេះដូង នោះគឺជាកាត់ ដែលជាជាងផាត់មុខប្រចាំខ្លួនវ៉ាតែម្តង។
ទោះជាយ៉ាងណាក៏ដោយ ឆានុន មិនបោះបង់ចោលស្នេហាជាមួយនឹងវ៉ាជាដាច់ខាត។ គេព្យាយាមចំណាតទុនជាច្រើន ដើម្បីយកបេះដូងរបស់វ៉ាត្រឡប់មកវិញ។ ស្របពេលនោះ វត្តមានអ្នកទីបី ក៏បានចូលខ្លួនមកទៀត នោះគឺ នាងតូច ផ្លាយហ្វា ដែលកំពុងតែអះអាង ថា នាងបានពរពោះកូនក្នុងផ្ទៃរបស់ឆានុន។ រឿងអាស្រូវមួយនេះ ក៏បានជំរុញចិត្តឲ្យវ៉ា អស់ក្តីស្រឡាញ់ពី ឆានុនកាន់តែខ្លាំង ហើយខណៈពេលដែលវ៉ាខ្លួនឯង ក៏កំពុងតែពរពោះកូនរបស់កាត់ថែមទៀតផង។
កាត់ បានចាប់ផ្តើមស្វែងយល់ពីអ្វីដែលវ៉ាចង់បាន ដោយកែប្រែខ្លួនមកជាប្រុសពេញលក្ខណៈ ហើយចំណែកឯ ឆានុនវិញ ក៏ព្យាយាមធ្វើគ្រប់យ៉ាង ប៉ុន្តែវាក៏មិនបានចូលទៅក្នុងបេះដូងរបស់ វ៉ាម្តងទៀតនោះទេ ដោយសារតែផ្លាយហ្វា ចេះតែតាមរំខានគ្រប់ពេល។
ចង់ដឹងទេថា តើគូស្នេហ៍ទាំងពីរគូនេះនឹងទៅជាយ៉ាងណានោះ?
សូមរង់ចាំទស្សនាភាគបន្តនៅក្នុងរឿង« អ្នកMakeup ជំពាក់ស្នេហ៍តារា» មានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃចន្ទ ដល់ព្រហស្បតិ៍ វេលាម៉ោង ០៩ យប់តទៅ៕
ដោយ៖ សិរីរដ្ឋ