© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ទស្សនិកជនជាច្រើនបានស្គាល់រួចមកហើយ ពីតារាសម្តែង យូ ប៊ីន និងវៃហាំង ដែលកំពុងតែទទួលបានប្រជាប្រិយភាពពីសំណាក់ទស្សនិកជន តាមរយៈខ្សែភាពយន្តភាគខ្មែរជាច្រើន ដែលពួកគេបានថតរួមគ្នា រហូតទទួលបាននាមជាដៃគូសម្តែងដ៏ស័ក្តិសម។
នាពេលឆាប់ៗខាងមុខ ទស្សនិកជន នឹងបានប្លែកភ្នែក ជាមួយការបង្ហាញវត្តមានរបស់ពួកគាត់ទាំងពីរនាក់នៅក្នុងរឿងភាគខ្មែរបែបបូរាណវិញម្តង ដែលនឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិនគឺ រឿង «និស្ស័យស្នេហ៍នាងមនោរាហ៍»។
ចាប់តាំងពីចាប់ដៃគូគ្នារហូតមកដល់បច្ចុប្បន្ន កញ្ញា យូប៊ីន និងលោក វៃហាំងបញ្ជាក់ថានេះគឺជាលើកទីមួយហើយ ដែលពួកគេថតរឿងភាគបែបបូរាណ។ ក្នុងនោះពួកគេទាំងពីរនាក់ក៏បានជួបនូវការលំបាកខ្លះៗដោយសារតែ ត្រូវសិក្សាបន្ថែមទាក់ទងនឹងផ្នែកបូរាណអោយបានច្រើន ទាំងការថត ទាំងអត្តចរឹត ទាំងការនិយាយស្តីផ្សេងៗ គឺត្រូវធ្វើអោយដូចបូរាណទាំងអស់។
កញ្ញា យូប៊ីន និងលោក វៃហាំង ក៏ជាតួសម្តែងក្នុងរឿងភាគខ្មែរថ្មីរបស់ភីអិនអិនគឺ រឿង «អាថ៍កំបាំងត្រីសូល៍» ដែលបានសម្តែងរួមគ្នាជាមួយតារាថៃ Peth និង Mai ហើយនឹងត្រូវចាក់បញ្ចាំងឆាប់ៗនាពេលខាងមុខផងដែរ។
ក្រៅពីរឿង «និស្ស័យស្នេហ៍នាងមនោរាហ៍» និងរឿង «អាថ៍កំបាំងត្រីសូល៍» ភីអិនអិនត្រៀមនឹងចាក់ផ្សាយរឿងភាគខ្មែរជាច្រើនទៀត មានដូចជា រឿង «ដែនស្នេហ៍អាថ៍កំបាំង» រឿង«ថ្ងៃមុនស្អប់ ថ្ងៃនេះស្រឡាញ់» រឿង «កន្ទោងខៀវ» រួមជាមួយរឿងភាគល្អៗជាច្រើនទៀត ដែលត្រូវបានសម្រិតសម្រាំងយ៉ាងពិសេសសម្រាប់ទស្សនិកជន៕
ដោយ៖