© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ខ្សែភាពយន្តភាគហុងកុង «ម្ចាស់ក្សត្រីការពារជាតិ» ឬ Queen Of Diamond Heart គឺជារឿងភាគដែលពេញនិយមកាលពីឆ្នាំ២០១២។ ខ្សែភាពយន្តមួយនេះមិនត្រឹមតែល្បីល្បាញខ្លាំងនៅក្នុងតំបន់អាស៊ីប៉ុណ្ណោះទេ ថែមទាំងបានសាយភាយទៅកាន់តំបន់អ៊ឺរ៉ុបមួយចំនួនទៀតផង។
ប្រទេសដែលទទួលបានសិទ្ធក្នុងការចាក់ផ្សាយរឿង «ម្ចាស់ក្សត្រីការពារជាតិ» រួមមាន ម៉ាឡេស៊ីចាក់ផ្សាយពីរប៉ុស្តិ៍ផ្សេងគ្នា អូស្ត្រាលី អាមេរិក សឹង្ហបូរី តៃវ៉ាន់ ចិន ហុងកុង(នឹងត្រូវចាក់ម្តងទៀតក្នុងឆ្នាំ២០១៨) និងកាណាដា។ ខ្សែភាពយន្តដ៏ជក់ចិត្តមួយនេះនឹងមកជួបប្រិយមិត្តកម្ពុជានៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិនចាប់ពីថ្ងៃទី ១៩ មិថុនា ឆ្នាំ២០១៨ ចាប់ពីម៉ោង៥:០០-៦:០០ល្ងាច។
ខ្សែភាពយន្តមួយនេះសម្តែងដោយ Roger Kwok (ស្តេច Chai), Fala Chen (Chung Mo Yim), Sharon Chan (Ha Ying Chun) រួមនិងតារាល្បីៗជាច្រើរូបទៀត។ «ម្ចាស់ក្សត្រីការពារជាតិ» គឺជាប្រភេទរឿងបែបកំប្លែង មនោសញ្ចេតនា រៀបរាប់ពីស្តេចមួយអង្គព្រះនាមស្តេច Chai ដែលជាអ្នកគ្រប់គ្រងដែនដីQi។ ដែនដីQi ទទួលរងសម្ពាធពីប្រទេសជិតខាង ប៉ុន្តែដោយមានវត្តមាន Chung Mo Yim ពូកែទាំងសិល្បៈ ក្បាច់គុណ និងចេះប្រើប្រាស់ជំនាញពិសេសដើម្បីធ្វើសង្គ្រាម នាងតែងតែការពារស្តេចChai រាល់ពេលដែលព្រះអង្គជួបបញ្ហា ទើបស្តេចChai ទទួលយកនាងធ្វើជាអ្នកម្នាង ប៉ុន្តែទោះបីជាបែបណា ស្តេចChaiទ្រង់មិនសូវជាពេញចិត្តនិងអ្នកម្នាក់ប៉ុន្មានឡើយ ដោយសារតែអ្នកម្នាងមានខ្នៅពណ៍ខ្មៅនៅជាប់និងផ្ទៃមុខ។ បន្ទាប់មកប្រទេសជិតខាងដែលមានទំនាស់ជាមួយនឹងស្តេចChai ក៏បានរៀបចំកលល្បិចអោយនារីស្អាតម្នាក់បន្លំចូលមកជិតស្តេចChai ធ្វើអោយស្តេចChaiលង់ និងសម្រស់ថែមទាំងបានចាត់តាំងនាងធ្វើជាអ្នកម្នាងមួយអង្គទៀត ដោយតម្រូវអោយ Chung Mo Yim ក្លាយជាអ្នកម្នាងនៃដំណាក់ខាងកើត និងHa Ying Chun ក្លាយជាអ្នកម្នាងនៃដំណាក់ខាងលិច។
«ម្ចាស់ក្សត្រីការពារជាតិ» នឹងត្រូវចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ចាប់ពីថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ២០១៨ រៀងរាល់ថ្ងៃ ចន្ទ សុក្រ វេលាម៉ោង ៥:០០-៦:០០ល្ងាច បន្ទាប់ពីរឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង»៕
ទស្សនាឈុតខ្លីសូមចុច៖
ដោយ៖