© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2023
រឿងរ៉ាងស្នេហាលួចលាក់របស់ឪពុកជាមួយគូស្នេហ៍របស់កូន បានធ្វើអោយសម្ព័ន្ធភាពរវាងឪពុកកូនបានបែកបាក់ ដោយកូនប្រុសបានរត់ចេញពីផ្ទះ ទាំងដែលបន្ទុកមើលថែអ្នកជំងឺក្លាយទៅជាធុរៈរបស់ ប្លា ជាជនរងគ្រោះក្នុងរឿងដែលបងស្រីបានបង្ករ។
ជាការពិតបន្ទាប់ពី គង់ បានជ្រើសរើសឪពុករបស់ ថៃ ធ្វើជាគូស្នេហ៍ នាងក៏មិនបានស្មោះត្រង់អ្វីនោះដែរ ជាការរួមរស់ជាមួយដោយសារទឹកប្រាក់ប៉ុណ្ណោះ។ ចំណែកឯ ថៃ ដែលបានចេញឆ្ងាយពីផ្ទះ ក៏មិនបានដឹងការពិតថា គង់ ជាអ្នករៀបគម្រោង និងជាអ្នកចូលទៅរកឪពុករបស់ខ្លួនមុន ហេតុផល លុយជាធំនោះទេ។
ថៃ អាចនឹងត្រឡប់មករស់នៅផ្ទះវិញដែរទេ បន្ទាប់ពីឪពុកបានស្លាប់? ចង់ជ្រាបកាន់តែច្បាស់
សូមកុំភ្លេចរង់ចាំទស្សនានៅក្នុងរឿង «ល្បែងស្នេហ៍គំនុំគ្រួសារ» ដែលផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន នៅរៀងរាល់ថ្ងៃ ចន្ទ ដល់ថ្ងៃ សុក្រ វេលាម៉ោង ១១ ព្រឹកតទៅ៕
សូមទស្សនាវីឌីអូនៅទីនេះ៖
ដោយ៖ សុវណ្ណនី