© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2025
លីងលីង ត្រូវបានប៉ាម៉ាក់ បង្ខំឲ្យរៀបការ ដើម្បីធ្វើឲ្យនាងឈប់ប្រើប្រាស់ជីវិតដូចជានៅក្មេងបន្តទៀត។ ទោះខំលួងលោម ឬនិយាយបែបណា ក៏លីងលីងនៅតែមិនព្រមតាមការទទូចអង្វរពីគ្រួសារនោះទេ។ ពេលវេលាចេះតែកន្លងផុតទៅ រហូតដល់លីងលីងគ្រប់អាយុ ២០ឆ្នាំ ហើយនេះក៏ជាពេលដែលបណ្តាសារនៃស្រមោលអតីតរបស់នាង នឹងវិលត្រឡប់មករកជាថ្មីម្តងទៀត។
កុលាប ដែលជាតិមុនជាព្រះនាងឈូកស ក៏នៅតែជាសត្រូវស្នេហាជាមួយនឹងលីងលីងដែរ ទោះរាប់រយឆ្នាំបានរំលងផុតទៅយ៉ាងណាក៏ដោយ។ គាប់ជួនជាថ្ងៃមួយ លីងលីង នាងដូចជាមានអារម្មណ៍ចង់សុំប៉ា និងម៉ាក់នៅកម្សាន្តនៅតាមខេត្ត ដោយទៅកន្លែងដែសំដៅទៅលេងមានប្រាសាទបុរាណមួយកន្លែងដែលមានអាយុកាលរាប់រយឆ្នាំមកហើយ។ ទីដល់ទីនោះ គ្រាន់តែក្រលេកឃើញទិដ្ឋភាពក្នុងប្រាសាទភ្លាម លីងលីងហាក់ដូចជាមានអារម្មណ៍ថា ខ្លួនជាប់ពាក់ព័ន្ធនឹងប្រាសាទមួយនោះ។
ប្រាសាទបុរាណមួយកន្លែងនេះ នឹងធ្វើឲ្យលីងលីងនឹកឃើញថា តើខ្លួនជានរណាពីអតីតជាតិ ហើយបានសាងបាបអ្វីខ្លះ? ក្រោយពីនាំមិត្តភក្តិដើរលេងសប្បាយរួច លីងលីង ក៏បានធ្វើដំណើរមកផ្ទះវិញ ប៉ុន្តែដោសារតែគំនុំចងចិត្តរបស់ព្រះនាងឈូកស ក៏បានធ្វើឲ្យនាងជួពនឹងគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងន់។
តើលីងលីង អាចនឹងរួចផុតពីគ្រោះនោះបានឬយ៉ាងណា? ហើយគ្រោះមួយនោះ អាចដាស់ការចរចាំឲ្យលីងលីង បានដឹងពីជាតិមុនរបស់ខ្លួនដែរឬទេ? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង «បាបស្នេហ៍អតីត» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអីន វេលាម៉ោង ០៨ យប់ ចាប់ពីថ្ងៃចន្ទ ដល់ ថ្ងៃព្រហស្បិត៍៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ