© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ភាពយន្តប្រវត្តិសាស្ត្រខ្មែរខ្នាតធំ រឿង «ហ្លួងព្រះស្តេចកន» ត្រូវបានទទួលការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រជាជនខ្មែរ ក្នុងអំឡុងពេលចាក់បញ្ចាំងរយៈពេលជាង ១ខែ តាមរោងភាពយន្តទំនើបៗ ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ប៉ុន្តែទោះបីជាបានចំណាយពេលចាក់បញ្ចាំងយូរជាងខ្សែភាពយន្តខ្មែរដទៃទៀតក៏ដោយ ក៏ «ហ្លួងព្រះស្តេចកន» នៅតែទទួលបានការចាប់អារម្មណ៍ពីប្រជាជនខ្មែរ ហើយមានប្រជាជនខ្មែរជាច្រើន នៅតែចង់តាមដានទស្សនាខ្សែភាពយន្តនេះជាថ្មីទៀត។
ដូច្នេះ ដើម្បីបំពេញតាមសំណូមពររបស់ប្រជាជនខ្មែរ ដែលគាំទ្រខ្សែភាពយន្ត «ហ្លួងព្រះស្តេចកន» ផលិតកម្មត្រីសូល៍ភាពយន្ត បានសម្រេចចាក់បញ្ចាំងខ្សែភាពយន្តនេះឡើងវិញ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក ដែលជាបុណ្យប្រពៃណីជាតិខ្មែរ។
រឿង «ហ្លួងព្រះស្តេចកន» នឹងត្រូវបញ្ចាំង ចាប់ពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៧តទៅ នៅសាលមហោស្រពចេនឡា រាជធានីភ្នំពេញតែមួយគត់។ សម្រាប់ការលក់ និងកក់សំបុត្រ នឹងចាប់ផ្តើមនៅថ្ងៃទី ២៧ខែតុលា ឆ្នាំ ២០១៧ នៅរោងមហោស្រពចេនឡា ដែលមានទីតាំងនៅជាប់ផ្សារដើមគរ ទីក្រុងភ្នំពេញ។ ចំណែកការចាក់បញ្ចាំង នឹងធ្វើឡើង ៤ដងក្នុងមួយថ្ងៃៗ គឺម៉ោង ៩ព្រឹក,១២និង ៣០នាទីថ្ងៃត្រង់, ៤ល្ងាច និង ៧និង៣០ នាទីយប់៕
ដោយ៖