© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ការដាក់ឈ្មោះកូន ដោយមានជំនឿថា ឈ្មោះទាំងនោះ នឹងនាំជោគវាសនាល្អ ឬ អាក្រក់សម្រាប់កូនចៅរបស់ខ្លួន នៅតែជាផ្នត់គំនិតរបស់ប្រជាជនមួយចំនួន។ ឧទាហរណ៍ថា ប្រសិនបើគេ ដាក់នាមកូន ឈ្មោះ រិទ្ធិ គេរំពឹងថា កូនចៅរបស់ខ្លួន នឹងមានរិទ្ធីអំណាចទៅតាមឈ្មោះនោះដែរ។ ប៉ុន្តែប្រសិនបើគ្រួសារនោះ មានជីវភាពធម្មតា ហើយបានជ្រើសរើសឈ្មោះ ដាក់ឲ្យកូនចៅ ដែលមានន័យខ្ពង់ខ្ពស់ខ្លាំង នោះក៏គេមានជំនឿថា ដោយសារតែឈ្មោះនោះហើយ ទើបធ្វើឲ្យស្ថានភាពគ្រួសាររបស់គេដំណើរការមិនបានល្អ ប្រសិនបើគេជួបនឹងរឿងអាក្រក់ណាមួយ។
ជំនឿទាំងនេះ នៅតែដិតជាប់ក្នុងការគិតរបស់ប្រជាជនខ្មែរមួយចំនួននៅឡើយ ប៉ុន្តែថាតើជំនឿទាំងនេះ វាត្រូវតាមក្បួនហុងស៊ុយដែរ ឬទេ? តើវាជាការពិតដែរ ឬទេ ដែលគ្រាន់តែនាម របស់កូនចៅ ក៏អាចបណ្តាលឲ្យមានលាភ ឬ មានស៊យនោះ?
ចង់ដឹងលម្អិត សូមកុំភ្លេចរង់ចាំស្តាប់ការបកស្រាយរបស់ អ្នកគ្រូ ណាលី ដែលជាអ្នកជំនាញផ្នែកហុងស៊ុយ នៅក្នុងកម្មវិធី «ហុងស៊ុយបែបវិទ្យាសាស្ត្រ» របស់ភីអិនអិន នៅថ្ងៃសៅរ៍ ទី ២១ខែតុលានេះ ចាប់ពីវេលាម៉ោង ៧ ដល់ ៧និង៣០ល្ងាច៕
ដោយ៖