© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
លោកតាព្រឹទ្ធាចារ្យ គង់ ណៃ ដែលជាអ្នកស្រលាញ់ចូលចិត្ត និងអភិរក្សសិល្បៈចាប៉ីដងវែង និងដែលទើបតែទទួលបានពានរង្វាន់កិត្តិយស «សិល្បៈ និងវប្បធម៌ហ្វុគុអូកា ឆ្នាំ២០១៧» នឹងផ្តល់កិត្តិយសចូលរួមសម្តែងសិល្បៈចាប៉ីដងវែង ចែកជូនដល់ប្រិយមិត្តស្តាប់កម្សាន្ត តាមរយៈកម្មវិធី #ស៊ីអារម្មណ៍ របស់ស្ថានីយទូរទស្សន៍ ភីអិនអិន នៅសប្តាហ៍នេះ។
ទស្សនាឈុតខ្លីៗ៖
លោកតា គង់ ណៃ ដែលត្រូវបានមហាជនជាច្រើនទទួលស្គាល់ថា មានទេពកោសល្យវោហារសព្ទ ទាក់ត្រចៀកអ្នកស្តាប់នោះ នៅពេលថ្មីៗនេះ ក៏ទើបតែត្រូវបានសម្តេចតេជោរ ហ៊ុន សែន បំពាក់ជូននូវមេដាយថ្នាក់មហាសេរីវឌ្ឍន៍ និងផ្តល់ថវិកាចំនួន១០០លានរៀល ផងដែរ។ ទោះមានវ័យចំណាស់បែបណា ប៉ុន្តែលោកតា គង់ ណៃ ពុំដែលហត់នឿយ ក្នុងការអភិរក្សឲ្យបាន នូវសិល្បៈចាប៉ី ដែលត្រូវបានដាក់ចូលទៅក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិនៃមនុស្សជាតិ របស់អង្គការយូណេស្កូ កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៦ នោះឡើយ។
តើលោកតាព្រឹទ្ធាចារ្យ គង់ ណៃ បានប្រឹងប្រែងបែបណាខ្លះ ដើម្បីរក្សាសិល្បៈចាប៉ីឲ្យមានដង្ហើមដល់សព្វថ្ងៃ ទោះបីជាលោកមានវ័យចាស់ជរា ហើយពិការភ្នែកផងនោះ? ចង់ដឹងលម្អិតពីវីរភាពនេះ សូមកុំភ្លេចរង់ចាំទស្សនា កម្មវិធី ស៊ីអារម្មណ៍ នៅថ្ងៃអាទិត្យ ទី ១៥ ខែតុលា ឆ្នាំ ២០១៧នេះ ចាប់ពីវេលាម៉ោង ១១ ដល់ម៉ោង ១១និង៣០ព្រឹក នៅលើកញ្ចក់ទូរទស្សន៍ ភីអិនអិន៕
ដោយ៖