© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
ពេលវេលាសម្រាក់ពីការថតខ្សែភាពយន្ត ក្លៃរ៉ុង និងកាន់តាផុន ក៏បានចំណាយពេលទៅកម្សាន្តនៅឯផ្ទះរបស់យាយសំពៅ។ ទំនាក់ទំនងស្នេហារបស់ពួកគេកាន់តែសុីជម្រៅខ្លាំងឡើង បើទោះបីជាមានការនិយាយតៗគ្នាថា កាន់ជាកូនប្រុសបង្កើតរបស់ផាត់់ថៃក៏ដោយ។ នៅពេលធ្វើដំណើរតាមផ្លូវ ក្លៃរ៉ុង និងកាន់ក៏ត្រូវបានផ្អាក់ឈប់កណ្តាលផ្លូវ ដោយសារតែរថយន្តមានបញ្ហា។
ឱកាស និងពេលវលា សាងភាពផ្អែមល្ហែមក៏បានកើតឡើង ដែលបណ្តាលឲ្យភ្លើងស្នេហ៍ឡើងកំដៅ រហូតធ្វើឲ្យពួកគេទាំងពីរមិនអាចទប់អារម្មណ៍បាន។ នៅយប់នោះ គូសង្សារមួយគូនេះ មិនបានគិតថា ការពិតនឹងទៅជាយ៉ាងណាទេ សំខាន់អារម្មណ៍ស្នេហ៍បានឆាបឆេះឡើង ដុតរោលរៀងៗខ្លួន។ ចំណែកឯ យូភីន ដែលជាមនុស្សម្នាក់គត់ដឹងគ្រប់យ៉ាងពីរឿងកែវចៃម្តាយរបស់កាន់ ក៏បានសម្រេចចិត្តទម្លាយអាថ៌កំបាំងពីប្រវត្តិកាន់ប្រាប់ដល់គ្នា។ យូភីន នាងមានបំណងមិនចង់ឲ្យគ្រប់យ៉ាងជ្រុលជ្រុល ក៏ព្រោះតែគិតថា កាន់ និងក្លៃរ៉ុង ពួកគេមានឈាមឪពុកតែមួយ។
កាន់ បានស្តាប់លឺគ្រប់យ៉ាង ហើយខ្លួនមានអារម្មណ៍ថាបានសាងនូវអំពើបាបមួយយ៉ាងធ្ងន់ធ្ងរ។ គ្រប់គ្នា ជាពិសេសយាយសំពៅ មានការភ្ញាក់ផ្អើល ដោយបានដឹងថា កាន់មិនមែនជាសាច់ឈាមបង្កើត ក៏ដូចជាមិនមែនជាកូនប្រុសរបស់ផៃវ៉ាន់។
តើកាន់តាផុន នឹងធ្វើបែបណាបន្ត ក្រោយពេលដែលដឹងថា ខ្លួនកំពុងតែធ្វើរឿងមិនគប្បីទៅលើក្លៃរ៉ុង ទាំងដែលការពិតនោះ មិនទាន់ត្រូវបានទម្លាយចេញឲ្យច្បាស់នោះឡើយ។ តើអ្នកណា នឹងបញ្ចប់ការពិតនេះ? សូមបន្តរង់ចាំទស្សនានៅក្នុងរឿង« របាំងស្នេហ៍ វគ្គពីរ» ដែលមានផ្សាយជូនទស្សនានៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ វេលាម៉ោង ០៦ ល្ងាច៕
សូមទស្សនាវីដេអូខាងក្រោម៖
ដោយ៖ សិរីរដ្ឋ