© រក្សាសិទ្ធិគ្រប់យ៉ាងដោយ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ2024
បន្ទាប់ពីជើងខ្លាំងក្លិបខ្លារខិនមានរិទ្ធិ ឡុង រ៉ាមី ដកខ្លួនពុំចូលរួមការប្រជែងក្នុងយុទ្ធនាការដណ្ដើមខ្សែក្រវាត់វគ្គ៨នាក់ចុងក្រោយ ដោយសារបញ្ហារបួសជើង ដូច្នេះអ្នកប្រយុទ្ធចិត្តសឿង ប៊ុន សុធា ឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រកម្មវិធីGanzberg Onestrike ដោយស្វ័យប្រវត្តិ។
ដ្បិតបានឡើងទៅជុំដ៏សំខាន់នាយុទ្ធនាការដណ្ដើមខ្សែក្រវាត់ Ganzberg Onestrike និងប្រាក់រង្វាន់៤០លានរៀល តែកូនសិស្សលោកគ្រូ ធន់ សុភា រូបនេះនៅមានបេសកម្មមួយទៀតក្នុងសប្ដាហ៍នេះគឺការប្រកួតមិត្តភាពវិញដោយត្រូវតទល់ជាមួយ ជើងរន្ទះព្យុះសង្ឃរា គង់ ហូវ។
ក្រៅពីគូមិត្តភាពដ៏កក្រើក ភីអិនអិន បានរៀបចំការប្រកួតម៉ារ៉ាតុនស្វែងរកខ្លាំងទម្ងន់៥១គីឡូក្រាម ដោយសិស្សគុនក្លិបតាឯកដំបងដែក ឈុត ប្រាក់កាក់ ត្រូវតតាំងជាមួយ កូនសិស្សក្លិបយុវវាលស្បូវ គង់ វីរៈ ចំណែក អ្នកប្រយុទ្ធក្លិបគោព្រៃគុនខ្មែរ សូដា នឹមណូ ត្រូវប្រជែងនិង យុវជនមកពីនរាយន៍តេជៈ គៀន អូន។ តើរវាងអ្នកប្រដាល់ទាំង៤នាក់នេះ នរណានឹងដណ្ដើមបានថងារជាជើងឯកទម្ងន់៥១គីឡូក្រាម?
ក្រៅពីម៉ារ៉ាតុន និងគូមិត្តភាព នៅសល់ជំនួបពិសេសមួយទៀតក្នុងការប្រកួត១ទឹក៧នាទី Onestrike រវាង រន្ទះជើងច្រកឥស្សី សាំង សុម៉ាលី ត្រូវប្រជែងប្រាក់លានជាមួយ កណ្ដាប់ដៃសជ័យ សយ សី។
កុំភ្លេចរង់ចាំទស្សនាកម្មវិធី Ganzberg One Strike ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ភីអិនអិន ផេកផ្លូវការ Ganzberg និងផេក PNN Sports នាថ្ងៃអាទិត្យ ទី១៩ កញ្ញា ចាប់ពីម៉ោង១រសៀលតទៅ។
Ganzberg One Strike ទទួលបានការឧបត្ថម្ភពិសេសផ្ដាច់មុខដោយ ស្រាបៀរហ្គេនស៍បឺគ ផលិតដោយជនជាតិអាល្លឺម៉ង់ ឈ្នះមេដាយកម្រិតពិភពលោក២០២១៕
ទស្សនាវីដេអូខ្លីសូមចុច៖
ដោយ៖ លី ហួរ